ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
ពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងអភិបាលរងខេត្តព្រះវិហារ!
ឯកឧត្ដម អ៊ុ ម៉ារ៉ា បានគូសបញ្ជាក់ថាការផ្លាស់ប្តូរនិងតែងតាំងលោក ហុក សុផល នាពេលនេះគឺដើម្បីអោយមកទទួលភារកិច្ចថ្មីរួមគ្នាក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្នុងខេត្តព្រះវិហារ។ ទន្ទឹមនឹងនេះ ឯកឧត្តមមានក្ដីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោក ហុក សុផល អភិបាលរងខេត្តដែលទើបនឹងផ្ទេរភារកិច្ចថ្មីនេះ គឺជាថ្នាក់ដឹកនាំមួយរូប ដែលមានសមត្ថភាព ឆន្ទៈ ឥរិយាបថជាថ្នាក់ដឹកនាំល្អ ដែលនឹងនាំមកនូវបទពិសោធន៍ក្នុងការដឹកនាំល្អៗ


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំផ្សព្វផ្សាយអំពីគោលការណ៍ បែបបទ និងវិធីសាស្ត្រក្នុងការប្រមូលទិន្នន័យសមាជិកក្រុមប្រឹក្សារដ្ឋបាល ខេត្តព្រះវិហារ!
នៅសាលប្រជុំសាលាខេត្តព្រះវិហារ មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលការណ៍ បែបបទ និងវិធីសាស្ត្រក្នុងការប្រមូលទិន្នន័យសមាជិកក្រុមប្រឹក្សារដ្ឋបាល នៃរដ្ឋបាលខេត្តព្រះវិហារ គ្រប់អាណត្តិ ដើម្បីសិក្សាលទ្ធភាពផ្តល់របបសន្តិសុខសង្គមផ្នែកប្រាក់សោធន ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ ចំរើន អគ្គនាយករង នៃ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ លោក យឹម បញ្ញា អភិបាលរងខេត្តព្រះវិហារ និងលោក ឡាយ សុផានិត ប្រធាននាយកដ្ឋានកិច្ចការទូទៅនៃអគ្គ លេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥!
រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥) ក្រោមអធិបតីភាពឯកឧត្តម សុខ ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក យឹម បញ្ញា អភិបាលរង នៃគណៈអភិបាលខេត្ត នាសាលប្រជុំសាលាខេត្តព្រះវិហារ។


បទយកការណ៍
លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ បានផ្ដល់នូវយន្ដការគន្លឹះ «៣កុំ ៣ត្រូវ» ដល់សិស្សានុសិស្សវិទ្យាល័យរវៀង ក្នុងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ!
Video in side៖ លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ បានផ្ដល់នូវយន្ដការគន្លឹះ «៣កុំ ៣ត្រូវ» ដល់សិស្សានុសិស្សវិទ្យាល័យរវៀង ក្នុងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ!


ការអភិវឌ្ឍ
ការងារជួសជុលផ្លូវជាតិលេខ ៦២ ដើម្បីបង្កើនសុវត្ថិភាពនិងងាយស្រួលក្នុងការធ្វើដំណើរ
នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៦ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តសកម្មភាពជួសជុលផ្លូវជាតិលេខ ៦២ ក្នុងភូមិសាស្ត្រស្រុករវៀង និងស្រុកត្បែងមានជ័យ។ ការងារនេះមានគោលដៅបង្កើនល្បឿន និងសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។


សុខាភិបាល
អង្គការអាដ្រា និងអាជ្ញាធរស្រុកជាំក្សាន្ដ រួមគ្នាផ្សព្វផ្សាយបញ្រ្ជាបការយល់ដឹង ពីផលប៉ះពាល់នៃការរៀបការនៅវ័យក្មេង និងមានផ្ទៃពោះដោយអចេតនាសម្រាប់យុវវ័យ!
យុទ្ធនាការផ្សព្វផ្សាយដ៏មានសារៈសំខាន់មួយ ក្រោមប្រធានបទ «ការផ្សព្វផ្សាយដើម្បីកាត់បន្ថយការរៀបអាពាហ៍ពិពាហ៍វ័យក្មេង និងការមានផ្ទៃពោះដោយអចេតនាសម្រាប់យុវវ័យ អាយុក្រោម ១៨ឆ្នាំ និងពង្រឹងការអនុវត្តច្បាប់» ត្រូវបានរៀបចំឡើងនៅសហគមន៍អូរស្វាយ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៦
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំព្រះនិម្មិត ជាន់ទី១ នៃអគាររដ្ឋបាលសាលាខេត្ត ក្រោមអធិបតីភាព លោកជំទាវ ខូយ ប៊ុនថាន ប្រធាន គ.ក.ស.ក ខេត្ត ។ដែលមានសមាសភាពចូលរួមសរុប ៣៧ រូប ស្រី ១៣ រូប ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយផ្ដោតលើរបៀបវារៈសំខាន់ៗចំនួន ៤ រួមមាន៖
ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំខែឧសភាឆ្នាំ២០២៦ របស់ គ.ក.ស.ក ខេត្ត។
ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនាឆ្នាំ២០២៦ និងស្តាប់របាយការណ៍ស្តីពីការចុះគាំទ្រកិច្ចប្រជុំ គ.ក.ស.ក ក្រុង/ស្រុក និងឃុំ/សង្កាត់ ពិភាក្សាលើទិសដៅ និងផែនការសកម្មភាពបន្ត បញ្ហាផ្សេងៗ។


សកម្មភាពអាជ្ញាធរ
ទិវារំលឹកគុណមាតាបិតានៅអនុវិទ្យាល័យស្រយង់ ក្លាយជាស្ពានផ្សារភ្ជាប់បេះដូងកូនៗ និងឪពុកម្ដាយ!
«គម្រោងយើរួមគ្នា» នៃអង្គការអាដ្រា សហការជាមួយមន្ទីរអប់រំខេត្តព្រះវិហារ អាជ្ញាធរឃុំស្រយង់ និងគណៈគ្រប់គ្រងសាលាអនុវិទ្យាល័យស្រយង់ ឃុំស្រយង់ ស្រុកគូលែន បានរៀបចំទិវា «រំលឹកគុណលោកឪពុកអ្នកម្ដាយ» បំផុសស្មារតីកូនៗ ជាយុវសិស្សឱ្យចេះដឹងគុណ និងតបស្នងសងគុណចំពោះការលះបង់ដ៏ធំធេងរបស់លោកឪពុកអ្នកម្ដាយ។


បទយកការណ៍
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ណែនាំ និងក្រើនរំលឹកដល់សិស្សានុសិស្ស ក៏ដូចជាយុវជនទាំងអស់ ត្រូវប្រកាន់ខ្ជាប់ និងជឿជាក់លើប្រភពព័ត៌មានផ្លូវការរបស់ស្ថាប័នរដ្ឋ និងអង្គភាពសារព័ត៌មានឯកជនដែលមានវិជ្ជាជីវៈត្រឹមត្រូវ
Video in side៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ណែនាំ និងក្រើនរំលឹកដល់សិស្សានុសិស្ស ក៏ដូចជាយុវជនទាំងអស់ ត្រូវប្រកាន់ខ្ជាប់ និងជឿជាក់លើប្រភពព័ត៌មានផ្លូវការរបស់ស្ថាប័នរដ្ឋ និងអង្គភាពសារព័ត៌មានឯកជនដែលមានវិជ្ជាជីវៈត្រឹមត្រូវ។


សេចក្តីជូនដំណឹង
រដ្ឋបាលខេត្តព្រះវិហារ ចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថាពុំមែនជាករណីប៉ុនប៉ងមនុស្សឃាត ឬបង្កអសន្តិសុខតាមដងផ្លូវដូចការចុះផ្សាយនោះឡើយ ពោល គឺជាករណីទំនាស់បុគ្គល និងបុគ្គល!
កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយអធិការដ្ឋាននគរបាលស្រុកឆែប និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឆែបពីរ បានចុះស្រាវជ្រាវ យ៉ាងម៉ត់ចត់ជាបន្ទាន់ ជាលទ្ធផលគឺពុំមែនជាករណីប៉ុនប៉ងមនុស្សឃាត ឬបង្កអសន្តិសុខតាមដងផ្លូវដូចការចុះផ្សាយនោះឡើយ ពោលគឺជាករណីទំនាស់បុគ្គល និងបុគ្គល។


សកម្មភាពអាជ្ញាធរ
ក្នុងស្មារតីជាតិតែមួយ ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តព្រះវិហារ ចុះជួបផ្តល់កម្លាំងចិត្ត និងនាំយកស្បៀងអាហារឧបត្ថម្ភជូនវីរកងទ័ពជួរមុខ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត!
ទន្ទឹមនឹងនេះ លោកស្រីប្រធានមន្ទីរ ក៏បានថ្លែងនូវការកោតសរសើរដោយស្មោះស្ម័គ្រ និងវាយតម្លៃខ្ពស់ចំពោះវីរភាពអង់អាចក្លាហាន ស្មារតីលះបង់ និងការតស៊ូអត់ធ្មត់គ្រប់បែបយ៉ាងរបស់បងប្អូនវីរកងទ័ពទាំងអស់ ដែលបានខិតខំពុះពារជម្នះគ្រប់ឧបសគ្គ ឈរជើងការពារខ្សែបន្ទាត់ព្រំដែន ដើម្បីសុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៅជួរក្រោយ។


សកម្មភាពអាជ្ញាធរ
លោកស្រី ឈុន សុធារី សមាជិកគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានចុះសួរសុខទុក្ខលោក សេង វិទូ មន្ត្រីអភិរក្សប្រាសាទបាកាន ស្រុកសង្គមថ្មី បានជួបឧបទ្ទវហេតុ ពេលបំពេញការងារ (ត្រូវផ្លែម៉ាស៊ីនកាត់ស្មៅ) រងរបួសធ្ងន់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា។
លោកស្រី ឈុន សុធារី សមាជិកគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ តំណាងឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខលោក សេង វិទូ មន្ត្រីអភិរក្សប្រាសាទបាកាន ស្រុកសង្គមថ្មី បានជួបឧបទ្ទវហេតុ ពេលបំពេញការងារ (ត្រូវផ្លែម៉ាស៊ីនកាត់ស្មៅ) រងរបួសធ្ងន់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា។


នយោបាយ
លោកស្រី ហែម សុគុណពិសី នាំ យក សម្ភារៈ និង ថវិកា ចូល រួម រំលែក ទុក្ខគ្រួសារសពប្រជាការពារភូមិ និងចុះ សួរ សុខទុក្ខ ប្រជាពលរដ្ឋចាស់ជរាមានជីវភាពខ្វះខាត នៅឃុំគូលែនត្បូង
លោកស្រី ហែម សុគុណពិសី បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងជាមួយគ្រួសារសពប្រជាការពារភូមិ ដែលបានបាត់បង់សមាជិកគ្រួសារ។ លោកស្រីបន្តថាការបាត់បង់ធនធានមនុស្សម្នាក់នៅក្នុងគ្រួសារ គឺជាការបាត់បង់មួយដែលពិបាកនឹងទទួលយកបាន ប៉ុន្តែសូមឱ្យក្រុមគ្រួសារថែរក្សាសុខភាព មិនបោះបង់ក្តីសង្ឃឹម និងបន្តថែរក្សាក្រុមគ្រួសារអោយបានល្អ ដើម្បីឆ្លងកាត់គ្រាមានទុក្ខលំបាកនេះ។

