ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

ការអភិវឌ្ឍ
សម្រស់ នាពេលព្រឹកព្រលឹម ព្រមទាំង សោភ័ណភាព «ភូមិតាកឹងបៃតង»៖ អមដោយអ័ព្ទស្តើងៗ និងខ្យល់អាកាសបរិសុទ្ធ គ្របដណ្តប់លើភូមិឋាន ឆ្លុះបញ្ចាំងពីការអភិវឌ្ឍ ក្តីសង្ឃឹម ភាពកក់ក្តៅ និងជីវភាពរស់នៅយ៉ាងសុខសាន្តរបស់ប្រជាពលរដ្ឋភៀសសឹក
ថ្វីត្បិតតែ «ភូមិតាកឹងបៃតង» ជាទីតាំងស្នាក់នៅបណ្តោះអាសន្នសម្រាប់ប្រជាពលរដ្ឋដែលបានជម្លៀសខ្លួន និងភៀសសឹកពីតំបន់រងគ្រោះក៏ដោយ ប៉ុន្តែទីនេះត្រូវបានរៀបចំឡើងដោយបេះដូង និងការយកចិត្តទុកដាក់ខ្ពស់បំផុត។


ការអភិវឌ្ឍ
មណ្ឌលសុខភាពគូលែន ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ!
ការកែប្រែមុខមាត់ថ្មីនៃវិស័យសុខាភិបាលនៅតាមមូលដ្ឋាន បាននិងកំពុងស្តែងឡើងយ៉ាងច្បាស់នៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ។ មណ្ឌលសុខភាពគូលែន ដែលកាលពីមុនឆ្នាំ មានត្រឹមតែអគារចំនួន២ខ្នង ជួបការលំបាកក្នុងការទទួលប្រជាពលរដ្ឋនោះ នាពេលបច្ចុប្បន្ន បានផ្លាស់ប្តូររូបរាងយ៉ាងស្រស់ស្អាត និងធំទូលាយ តាមរយៈការបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធអគារ និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជាច្រើន។


ការអភិវឌ្ឍ
ទិដ្ឋភាពពីលើអាកាស ដ៏ស្រស់ស្អាត នៃរង្វង់មូលបុស្បុក «លោកឪសួង» ទីរួមស្រុកគូលែន ខេត្តព្រះវិហារ! ❤️
ការស្ថាបនាពង្រីកផ្លូវធំទូលាយ និងការរៀបចំសោភ័ណភាពជុំវិញរង្វង់មូល បានធ្វើឱ្យទីរួមស្រុកគូលែន មានមុខមាត់ថ្មីស្រស់ស្អាត រៀបរយ និងគួរឱ្យទាក់ទាញ។ ទីនេះមិនត្រឹមតែជាចំណុចប្រសព្វសម្រួលដល់ការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីសក្ការបូជា និងជាមោទនភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកកំណើតរបស់ «លោកឪសួង អ្នកសច្ចំភ្នំត្បែង» ឬ «ទេវតាដើរដី» !


ការអភិវឌ្ឍ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននិងកំពុងបន្តបេសកកម្មយ៉ាងសកម្មលើការងារថែទាំប្រចាំ លើកំណាត់ផ្លូវជាតិលេខ ៩៤ (ប្រភេទផ្លូវក្រាលដីល្បាយថ្ម) ដែលមានប្រវែងសរុប ៥៤,៩ គីឡូម៉ែត្រ ចាប់ពីចំណុចឬស្សីត្រឹប រហូតដល់កំពង់ស្រឡៅ (ព្រំដែនកម្ពុជា-ឡាវ)។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សូមសម្តែងនូវការសោកស្តាយ និងសូមខន្តីអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែនេះ។ កន្លងមក ដោយសារកត្តាអាកាសធាតុមានភ្លៀងធ្លាក់ជោកជាំជាបន្តបន្ទាប់ បានធ្វើឱ្យផ្លូវមានការខូចខាត និងបង្កជាផលលំបាកដល់ការធ្វើដំណើរតាមដងផ្លូវនៅតាមផ្នែកមួយចំនួន។ ស្ថានភាពអាកាសធាតុបែបនេះ ក៏បានរារាំងដល់ក្រុមការងារបច្ចេកទេស មិនអាចចុះកៀរសម្រួលផ្លូវបានភ្លាមៗផងដែរ។


ការអភិវឌ្ឍ
សមិទ្ធផលការងារជុំវិញការអភិវឌ្ឍ និងការឆ្លើយតបសភាពការណ៍ចំពោះមុខរបស់រដ្ឋបាល ខេត្តព្រះវិហារ!
សមិទ្ធផលការងាររបស់រដ្ឋបាលខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត


ការអភិវឌ្ឍ
រដ្ឋបាលក្រុងព្រះវិហារ បើកការដ្ឋានស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងប្រព័ន្ធរំដោះទឹកនៅភូមិចំការស្រម៉ូវ ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាបង្ការជំងឺគ្រុនឈាមក្នុងរដូវវស្សា!
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឯ សារូ ប្រធានក្រុមប្រឹក្សាក្រុង និង លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរដែនដី មន្ត្រីបច្ចេកទេស និងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។


ការអភិវឌ្ឍ
ក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ចុះពិនិត្យវឌ្ឍនភាពគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅខេត្តព្រះវិហារ!
ក្រុមការងារនៃអង្គភាពគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព ដឹកនាំដោយ លោក ទិត្យ សុផា អគ្គាធិការរង និងជានាយកកម្មវិធី រួមជាមួយ លោក យ៉ា សំអុល ប្រធានក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអញ្ជើញចុះពិនិត្យមើលពីវឌ្ឍនភាពការងារអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។


ការអភិវឌ្ឍ
ការងារជួសជុលផ្លូវជាតិលេខ ៦២ ដើម្បីបង្កើនសុវត្ថិភាពនិងងាយស្រួលក្នុងការធ្វើដំណើរ
នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៦ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តសកម្មភាពជួសជុលផ្លូវជាតិលេខ ៦២ ក្នុងភូមិសាស្ត្រស្រុករវៀង និងស្រុកត្បែងមានជ័យ។ ការងារនេះមានគោលដៅបង្កើនល្បឿន និងសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

