
លោកស្រី ហែម សុគុណពិសី នាំ យក សម្ភារៈ និង ថវិកា ចូល រួម រំលែក ទុក្ខគ្រួសារសពប្រជាការពារភូមិ និងចុះ សួរ សុខទុក្ខ ប្រជាពលរដ្ឋចាស់ជរាមានជីវភាពខ្វះខាត នៅឃុំគូលែនត្បូង
លោកស្រី ហែម សុគុណពិសី បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងជាមួយគ្រួសារសពប្រជាការពារភូមិ ដែលបានបាត់បង់សមាជិកគ្រួសារ។ លោកស្រីបន្តថាការបាត់បង់ធនធានមនុស្សម្នាក់នៅក្នុងគ្រួសារ គឺជាការបាត់បង់មួយដែលពិបាកនឹងទទួលយកបាន ប៉ុន្តែសូមឱ្យក្រុមគ្រួសារថែរក្សាសុខភាព មិនបោះបង់ក្តីសង្ឃឹម និងបន្តថែរក្សាក្រុមគ្រួសារអោយបានល្អ ដើម្បីឆ្លងកាត់គ្រាមានទុក្ខលំបាកនេះ។










