
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៦
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំព្រះនិម្មិត ជាន់ទី១ នៃអគាររដ្ឋបាលសាលាខេត្ត ក្រោមអធិបតីភាព លោកជំទាវ ខូយ ប៊ុនថាន ប្រធាន គ.ក.ស.ក ខេត្ត ។ដែលមានសមាសភាពចូលរួមសរុប ៣៧ រូប ស្រី ១៣ រូប ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយផ្ដោតលើរបៀបវារៈសំខាន់ៗចំនួន ៤ រួមមាន៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំខែឧសភាឆ្នាំ២០២៦ របស់ គ.ក.ស.ក ខេត្ត។ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនាឆ្នាំ២០២៦ និងស្តាប់របាយការណ៍ស្តីពីការចុះគាំទ្រកិច្ចប្រជុំ គ.ក.ស.ក ក្រុង/ស្រុក និងឃុំ/សង្កាត់ ពិភាក្សាលើទិសដៅ និងផែនការសកម្មភាពបន្ត បញ្ហាផ្សេងៗ។










