
ក្នុងស្មារតីជាតិតែមួយ ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តព្រះវិហារ ចុះជួបផ្តល់កម្លាំងចិត្ត និងនាំយកស្បៀងអាហារឧបត្ថម្ភជូនវីរកងទ័ពជួរមុខ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត!
ទន្ទឹមនឹងនេះ លោកស្រីប្រធានមន្ទីរ ក៏បានថ្លែងនូវការកោតសរសើរដោយស្មោះស្ម័គ្រ និងវាយតម្លៃខ្ពស់ចំពោះវីរភាពអង់អាចក្លាហាន ស្មារតីលះបង់ និងការតស៊ូអត់ធ្មត់គ្រប់បែបយ៉ាងរបស់បងប្អូនវីរកងទ័ពទាំងអស់ ដែលបានខិតខំពុះពារជម្នះគ្រប់ឧបសគ្គ ឈរជើងការពារខ្សែបន្ទាត់ព្រំដែន ដើម្បីសុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៅជួរក្រោយ។










