ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

អប់រំ និងកីឡា
ពិធីបិទសិក្ខាសាលាណែនាំការប្រើប្រាស់សៀវភៅសិក្សាគោល «អប់រំកាយ និងកីឡា» ដល់លោកគ្រូ-អ្នកគ្រូ នៅតាមសាលារៀនរងផលប៉ះពាល់ពីសង្គ្រាម ក្នុងខេត្តព្រះវិហារ!
ក្រោយដំណើរការរយៈពេល ០៤ថ្ងៃពេញ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ សិក្ខាសាលាស្ដីពី «ការផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅ សិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា» ដល់លោកគ្រូ អ្នកគ្រូ កំពុងបង្រៀននៅតាមសាលារៀនដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ ក្នុងខេត្តព្រះវិហារ ត្រូវបានរៀបចំពិធីបិទ ក្រោមអធិបតីភាព ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។


អប់រំ និងកីឡា
នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត រៀបចំសិក្ខាសាលាណែនាំការប្រើប្រាស់សៀវភៅសិក្សាគោល «អប់រំកាយ និងកីឡា» ដល់លោកគ្រូ-អ្នកគ្រូ នៅតាមសាលារៀនរងផលប៉ះពាល់ពីសង្គ្រាម ក្នុងខេត្តព្រះវិហារ!
នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត នៃក្រសួងអប់រំ យុវជន និងកីឡា បានបើកសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅ សិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា» ដល់លោកគ្រូ អ្នកគ្រូ កំពុងបង្រៀននៅតាមសាលារៀនដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ នៅខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា។


អប់រំ និងកីឡា
ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រយៈពេល ២ថ្ងៃ ក្នុងខេត្តព្រះវិហារ បិទបញ្ចប់ដោយជោគជ័យ ប្រកបដោយតម្លាភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ!
ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ឆ្នាំ២០២៦ ក្នុងខេត្តព្រះវិហារ ដែលបានប្រព្រឹត្តទៅអស់រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ត្រូវបានបិទបញ្ចប់ដោយជោគជ័យជាស្ថាពរ ប្រកបដោយភាពរលូន សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានបាតុភូតមិនប្រក្រតីណាមួយកើតឡើងឡើយ។


អប់រំ និងកីឡា
ពិភពលោកកំពុងមើល៖ ហេតុអ្វីពលរដ្ឋកម្ពុជានៅតែមិនអាចវិលត្រឡប់ទៅផ្ទះ? កុមារ ៦,០០០ នាក់កំពុងរង់ចាំថ្ងៃត្រឡប់ទៅសាលារៀន
ក្នុងចំណោមពលរដ្ឋកម្ពុជាជាជនភៀសសឹក ៦៥០ ០០០ នាក់រងគ្រោះពីសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា ២ លើកកាលពីឆ្នាំ២០២៥ នៅមានពលរដ្ឋភៀសសឹកចំនួន ២០,០០០ នាក់ទៀត ដែលនៅតែបន្តរស់នៅក្នុងស្ថានភាពភៀសសឹក មានកុមារប្រមាណ ៦,០០០ នាក់ ដែលមិនត្រឹមតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនអាចវិលត្រឡប់ទៅសាលារៀន និងជីវភាពប្រក្រតីរបស់ពួកគេវិញបាន។


អប់រំ និងកីឡា
សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារបន្តចុះបើកវគ្គបណ្តុះបណ្តាលដល់យុវជននៅវិទ្យាល័យសង្គមថ្មី!
លោកស្រី ឌួង ម៉ាណេត បានអោយដឹងថា ដើម្បីបន្ថែមសមាជិកយុវជនដែលបានប្រឡងជាប់ហើយទៅបន្តការសិក្សា សាលាបានរើសយុវជនបំពេញ បន្ថែមនិងបើកវគ្គជាមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជា ជូននាពេលនេះគោលបំណងដើម្បីអោយប្អូនបានយល់ដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម តួនាទីរបស់យុវជនកាកបាទក្រហម ពិសេសវិជ្ជាសង្គ្រោះបឋម។


អប់រំ និងកីឡា
វគ្គបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋម ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បន្តផ្សព្វផ្សាយជូនដល់យុវជននៅវិទ្យាល័យចំនួនពីរផ្សេងៗគ្នា បន្ថែមទៀត
លោក ឈឺន តុលា បានអោយដឹងថា វគ្គបណ្តុះបណ្តាលនាថ្ងៃនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្អូនៗជាយុវជនកាកបាទក្រហមជាពិសេសប្អូនៗដែលជាសមាជិកថ្មីដែលសាលាបានជ្រើសរើសបំពេញបន្ថែម ជំនួសអោយយុវជនចាស់ដែលបានប្រឡងជាប់នឹងបានបន្តការសិក្សានៅឆ្ងាយ។ លោកបានបន្តទៀតថាគោលបំណងនៃ វគ្គបណ្តុះ បណ្តាលនេះគឺដើម្បីអោយប្អូនបានយល់ដឹងអំពីប្រវត្តិគោលការណ៍ គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម តួនាទី របស់យុវជនកាកបាទក្រហម ពិសេសវិជ្ជាសង្គ្រោះបឋមដើម្បីជួយជនរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួន។

