ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះកៀរសម្រួលផ្លូវជាតិលេខ ៩៤ ប្រវែង ៦០គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ
បន្ទាប់ពីអាកាសធាតុមានភាពល្អប្រសើរឡើងវិញ និងគ្មានភ្លៀងធ្លាក់រយៈពេល ២-៣ ថ្ងៃមកនេះ ក្រុមការងារថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចុះអន្តរាគមន៍យ៉ាងសកម្ម ដោយបានបញ្ជូនគ្រឿងចក្រចំនួន ២ក្រុម ដើម្បីកៀរសម្រួលផ្លូវជាតិលេខ ៩៤ ដែលមានប្រវែងសរុប ៦០គីឡូម៉ែត្រ (ចាប់ពីស្រុកឆែប រហូតដល់ឃុំកំពង់ស្រឡៅ ព្រំដែនកម្ពុជា-ឡាវ)។


សកម្មភាពអាជ្ញាធរ
ល.ខ.ប ខេត្តព្រះវិហារ បើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអំពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦»
លេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តព្រះវិហារ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយលិខិតលេខ ០១០ គ.ជ.ប.ស.ណ. ស្ដីពីការផ្ដល់លិខិតអញ្ជើញ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
អង្គការ COWS សហការជាមួយអង្គការអាដ្រាកម្ពុជា និងអាជ្ញាធរស្រុកគូលែន រៀបចំយុទ្ធនាការស្វែងរកការគាំទ្រមតិ ស្តីពីសុខភាពផ្លូវភេទ និងការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង!
នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ អង្គការទ្រទ្រង់ស្ត្រីខ្មែរ (COWS) សហការជាមួយគម្រោង «យើងរួមគ្នា» នៃអង្គការអាដ្រាកម្ពុជា (ADRA) និងរដ្ឋបាលស្រុកគូលែន បានរៀបចំ «យុទ្ធនាការស្វែងរកការគាំទ្រមតិ លើមូលហេតុនៃក្មេងជំទង់ប្រុស-ស្រី ដែលមានកម្រិតក្នុងការទទួលបានសេវាកម្មស្តីពី សុខភាពផ្លូវភេទ សុខភាពបន្តពូជ សិទ្ធិ និងការរំលោភបំពានយេនឌ័រ នៅតាមមជ្ឈមណ្ឌលសេវាជំនួយ» នាបរិវេណសាលាឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ ក្នុងគោលបំណងដើម្បីបង្ហាញលទ្ធផលស្រាវជ្រាវ និងបង្កើតវេទិកាពិភាក្សាស្វែងរកអនុសាសន៍ឆ្លើយតបទៅនឹងក្តីកង្វល់របស់យុវវ័យលើសេវាសុខភាពផ្លូវភេទ និងការប្រឆាំងការរំលោភបំពានយេនឌ័រ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរក្រុងព្រះវិហារ ចុះជួសជុល និងសាងសង់ស្ពានឈើ ២កន្លែង ជូនប្រជាពលរដ្ឋនៅភូមិចំការស្រម៉ូវ ដើម្បីសម្រួលការធ្វើដំណើរនាដូវវស្សា!
លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ បានដឹកនាំក្រុមការងារថ្នាក់ក្រុង សហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចុះជួសជុលស្ពានឈើ ១កន្លែង ប្រវែង ២០ម៉ែត្រ និងសាងសង់ស្ពានឈើថ្មើជើងថ្មី ១កន្លែងទៀត ប្រវែង ២៥ម៉ែត្រ នៅចំណុចអូរបាក ស្ថិតក្នុងភូមិចំការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដើម្បីឆ្លើយតបចំពោះតម្រូវការចាំបាច់ និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យមានសុវត្ថិភាព និងងាយស្រួលឆ្លងកាត់ ពិសេសក្នុងអំឡុងពេលដែលមានទឹកជំនន់ឡើងនាដូវវស្សានេះ៕


សកម្មភាពអាជ្ញាធរ
អង្គការអាដ្រា សហការជាមួយមន្ទីរអប់រំខេត្តព្រះវិហារ ប្រារព្ធទិវា «រំលឹកគុណលោកឪពុកអ្នកម្ដាយ» បណ្ដុះស្មារតីដឹងគុណចំពោះមាតាបិតាដល់យុវសិស្ស នៅស្រុកសង្គមថ្មី!
«គម្រោងយើងរួមគ្នា» នៃអង្គការអាដ្រាកម្ពុជា ប្រចាំខេត្តព្រះវិហារ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដោយមានការឧបត្ថម្ភគាំទ្រយ៉ាងថ្លៃថ្លាពី មូលនិធិសកលកាណាដា និងអង្គការអាដ្រាកាណាដា បានរៀបចំទិវា «រំលឹកគុណលោកឪពុកអ្នកម្ដាយ» នៅអនុវិទ្យាល័យសង្គមថ្មី ស្រុកសង្គមថ្មី ដើម្បីបញ្ជ្រាបសារដាស់តឿន និងអប់រំចិត្តគំនិតប្អូនៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សី ឱ្យស្គាល់ពីតម្លៃនៃគុណូបការៈដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់លោកឪពុកអ្នកម្ដាយ។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំដោះស្រាយវិវាទដីធ្លី រវាងក្រុមហ៊ុន យូតាណាយូមិ ស៊ូតា ឯ.ក ជាមួយ ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ
នៅរសៀលថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលក្រុងព្រះវិហារ បានរៀបចំកិច្ចប្រជុំដោះ ស្រាយវិវាទដីធ្លីដោយផ្ទាល់ រវាងក្រុមហ៊ុន យូតាណាយូមិ ស៊ូតា ឯ.ក ជាមួយប្រជាពលរដ្ឋ ស្ថិតក្នុង ភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់ លោក ប៉ុក ងួន អភិបាលនៃគណៈអភិបាលក្រុង និងលោក សរ សាវេត ប្រធានមន្ទីររៀបចំដែនដី នគរូបនី យកម្មសំណង់ និងសុរិយោដីខេត្ត ព្រមទាំងមានការចូលរួមពី មន្ទីរជំនាញ ចៅសង្កាត់ មេភូមិ និងបង ប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារ។


សកម្មភាពអាជ្ញាធរ
ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី១ នៅខេត្តព្រះវិហារ ប្រព្រឹត្តទៅដោយរលូន ស្ងប់ស្ងាត់ និងមានសណ្តាប់ធ្នាប់ល្អប្រសើរ!
ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០សីហា ឆ្នាំ២០២៦ ក្នុងថ្ងៃទី១ នាខេត្តព្រះវិហារ បានបិទបញ្ចប់ទៅដោយរលូន សុវត្ថិភាព និងប្រកបដោយភាពស្ងប់ស្ងាត់ គ្មានបាតុភូតមិនប្រក្រតីណាមួយកើតឡើងឡើយ។


សកម្មភាពអាជ្ញាធរ
អង្គការអាដ្រា និងអាជ្ញាធរស្រុករវៀង រួមគ្នាផ្សព្វផ្សាយបញ្រ្ជាបការយល់ដឹង ពីផលប៉ះពាល់នៃការរៀបការនៅវ័យក្មេង និងមានផ្ទៃពោះដោយអចេតនាសម្រាប់យុវវ័យ!
យុទ្ធនាការផ្សព្វផ្សាយដ៏មានសារៈសំខាន់មួយ ក្រោមប្រធានបទ «ការផ្សព្វផ្សាយដើម្បីកាត់បន្ថយការរៀបអាពាហ៍ពិពាហ៍វ័យក្មេង និងការមានផ្ទៃពោះដោយអចេតនាសម្រាប់យុវវ័យ អាយុក្រោម ១៨ឆ្នាំ និងពង្រឹងការអនុវត្តច្បាប់» ត្រូវបានរៀបចំឡើងនៅក្នុងបរិវេណវត្តកេរ ស្ថិតក្នុងភូមិកេរ ឃុំរតនៈ ស្រុករវៀង ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ។


សកម្មភាពអាជ្ញាធរ
កម្លាំងចម្រុះ ចុះបង្រ្កាបបទល្មើសរ៉ែអណាធិបតេយ្យមួយកន្លែង ស្ថិតនៅភូមិស្រយង់ជើង ស្រុកគូលែន
នៅល្ងាចថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៦ មន្ទីររ៉ែ និងថាមពលខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកគូលែន ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ និងមានការសម្របសម្រួលនីតិវិធីដោយលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង បានចុះបង្រ្កាបបទល្មើសរុករករ៉ែអណាធិបតេយ្យ មួយកន្លែង ស្ថិតនៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។


សកម្មភាពអាជ្ញាធរ
ទិវា «រំលឹកគុណលោកឪពុកអ្នកម្ដាយ» បណ្ដុះពន្លកកតញ្ញូដល់យុវសិស្ស នៅក្នុងទឹកដីស្រុករវៀង!
តម្លៃនៃព្រហ្មវិហារធម៌ និងការរួមគ្នាទប់ស្កាត់ការរៀបការនៅវ័យក្មេង ត្រូវបានបញ្ជ្រាបបណ្ដុះគំនិតដល់យុវសិស្ស ក្នុងទិវារំលឹកគុណលោកឪពុកអ្នកម្តាយ នៅស្រុករវៀង!


សកម្មភាពអាជ្ញាធរ
«សូមកុំបង្ខំកូនឱ្យរៀបការទាំងវ័យក្មេង» គឺជាសារដាស់តឿន ដែលត្រូវបានលើកឡើងក្នុងឱកាសប្រារព្ធទិវារំលឹកគុណលោកឪពុកអ្នកម្តាយ របស់អង្គការអាដ្រា នៅស្រុកជ័យសែន!
ការអំពាវនាវឱ្យមាតាបិតាបញ្ឈប់ការបង្ខំកូនៗឱ្យរៀបការទាំងនៅក្នុងវ័យក្មេងពេក និងការបំផុសស្មារតីយុវសិស្សឱ្យដឹងគុណព្រះរស់នៅក្នុងផ្ទះ បានក្លាយជាប្រធានបទដ៏មានសារៈសំខាន់បំផុត នៅក្នុងទិវា «រំលឹកគុណលោកឪពុកអ្នកម្ដាយ» ដែលរៀបចំឡើងដោយអង្គការអាដ្រាកម្ពុជាប្រចាំខេត្តព្រះវិហារ តាមរយៈគម្រោង «យើងរួមគ្នា» នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យបដិវត្ត ក្នុងភូមិបដិវត្ត ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។


សកម្មភាពអាជ្ញាធរ
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ នាំយកនូវក្តីស្រឡាញ់ និងស្នាមញញឹម ជូនដល់កុមារកំព្រាក្នុងមណ្ឌលកុមារកំព្រាខេត្តព្រះវិហារ!
គ្មានអ្វីមានតម្លៃជាងការចែករំលែក និងការហុចដៃជួយកុមារដែលត្រូវការភាពកក់ក្តៅនោះឡើយ។


សកម្មភាពអាជ្ញាធរ
អំណោយ ឧត្តមភរិយាអភិបាលខេត្តព្រះវិហារ ត្រូវបាននាំយកទៅប្រគល់ជូនវីរកងទ័ពសមរភូមិមុខ!
ទឹកចិត្តជួរក្រោយផ្ញើជូនជួរមុខ៖ អំណោយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគរបស់ លោកជំទាវ សុខា គងពិសី គីម រិទ្ធី ត្រូវបាននាំយកទៅប្រគល់ជូនវីរកងទ័ពឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន!

