ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

បរិស្ថាន
កូនឈើព្រៃចម្រុះ ៥,០០០ដើម ត្រូវបានអាជ្ញាធរខេត្តព្រះវិហារ និងក្រសួងបរិស្ថាន នាំយកទៅដាំស្ដារគម្របព្រៃឈើឡើងវិញ ក្នុងដែនជម្រកសត្វព្រៃបឹងពែរ!
ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងបង្កើនគម្របព្រៃបៃតងឡើងវិញ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ បានបើកយុទ្ធនាការដាំកូនឈើព្រៃចម្រុះចំនួន ៥,០០០ដើម រួមមាន៖ បេង ក្រញូង កកោះ គុយ និងស្មាច់ នៅលើផ្ទៃដីសរុប ២០.៣៩ហិកតា ក្នុងសហគមន៍តំបន់ការពារធម្មជាតិ «ជីឱកបឹងប្រិយ៍» នៃដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតក្នុងឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។


បរិស្ថាន
ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តព្រះវិហារ រៀបចំយុទ្ធនាការដាំស្តារព្រៃឈើឡើងវិញ ក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការ
ដើម្បីឆ្លើយតបយ៉ាងសកម្មទៅនឹង «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» ដោយផ្តោតលើមុំយុទ្ធសាស្ត្រទី២ «ភាពបៃតង» មន្ទីរបរិស្ថានខេត្តព្រះវិហារ សហការជាមួយរដ្ឋបាលខេត្ត និងអង្គការដៃគូអភិរក្ស បានរៀបចំយុទ្ធនាការដាំស្តារព្រៃឈើឡើងវិញ នៅលើទីតាំងដីព្រៃដែលបានដកហូត ស្ថិតក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការ ភូមិសាស្រ្តស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។


បរិស្ថាន
រដ្ឋបាលខេត្តព្រះវិហារ ជំរុញឱ្យប្រជាពលរដ្ឋរួមគ្នាអនុវត្តគោលការណ៍ “សំណល់សូន្យ” ដើម្បីមាតុភូមិស្អាត និងមានភាពបៃតង!
ស្មារតីរួមគ្នានេះគឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជួយឱ្យរដ្ឋបាលខេត្ត អាចគ្រប់គ្រងសំណល់រឹង និងរាវនៅតាមទីប្រជុំជនបានយ៉ាងល្អប្រសើរ ស្របតាមស្មារតីនៃអនុក្រឹត្យលេខ១៥ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតទិវាបរិស្ថានជាតិ ដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប។


បរិស្ថាន
កូនឈើចម្រុះប្រមាណ ២,៥០០ដើម ត្រូវបានដាំ និងបែងចែកជូនប្រជាសហគមន៍ស្រុកជ័យសែន ក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៦
គោលបំណងចម្បងនៃការប្រារព្ធទិវានេះ គឺដើម្បីឱ្យអ្នកចូលរួមទាំងអស់យល់ដឹងកាន់តែច្បាស់អំពីតម្លៃពិតប្រាកដនៃបរិស្ថាន ផលប៉ះពាល់នៃការបំពុល និងការប្រែប្រួលឥរិយាបថរស់នៅរបស់ប្រជាពលរដ្ឋឱ្យស្របតាមបរិស្ថានស្អាត និងសារៈប្រយោជន៍ដែលមិនអាចកាត់ថ្លៃបានរបស់ព្រៃឈើ គឺបានមកពីការចូលរួមការពារ និងអភិរក្សឱ្យបានគង់វង្ស ដែលវាមិនត្រឹមតែជួយរក្សាលំនឹងបរិស្ថានធម្មជាតិនោះទេ តែថែមទាំងជួយជម្រុញដល់សេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាសហគមន៍ផ្ទាល់ផងដែរ។


បរិស្ថាន
ទិដ្ឋភាពដ៏កម្រ សត្វខ្ទីងមួយក្បាល ចុះមកសម្របខ្លួនរស់នៅ និងរកស៊ីជាមួយហ្វូងគោ ក្នុងខេត្តព្រះវិហារ
រូបភាពដ៏កម្រ និងគួរឱ្យភ្ញាក់ផ្អើលមួយ បាននិងកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងមន្ត្រីជំនាញ បន្ទាប់ពីគេបានប្រទះឃើញសត្វខ្ទីងព្រៃមួយក្បាល បានចេញមកសម្របខ្លួន ស្នាក់អាស្រ័យ និងដើររកស៊ីយ៉ាងចុះសម្របជាមួយហ្វូងគោស្រុករបស់ប្រជាពលរដ្ឋ។ ហេតុការណ៍ដ៏ប្លែកនេះ បានកើតឡើងនៅក្នុងភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលជាតំបន់ស្ថិតក្នុងដែនជម្រកសត្វព្រៃឡង់។

