
ទិវារំលឹកគុណមាតាបិតានៅអនុវិទ្យាល័យស្រយង់ ក្លាយជាស្ពានផ្សារភ្ជាប់បេះដូងកូនៗ និងឪពុកម្ដាយ!
«គម្រោងយើរួមគ្នា» នៃអង្គការអាដ្រា សហការជាមួយមន្ទីរអប់រំខេត្តព្រះវិហារ អាជ្ញាធរឃុំស្រយង់ និងគណៈគ្រប់គ្រងសាលាអនុវិទ្យាល័យស្រយង់ ឃុំស្រយង់ ស្រុកគូលែន បានរៀបចំទិវា «រំលឹកគុណលោកឪពុកអ្នកម្ដាយ» បំផុសស្មារតីកូនៗ ជាយុវសិស្សឱ្យចេះដឹងគុណ និងតបស្នងសងគុណចំពោះការលះបង់ដ៏ធំធេងរបស់លោកឪពុកអ្នកម្ដាយ។











