
ពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងអភិបាលរងខេត្តព្រះវិហារ!
ឯកឧត្ដម អ៊ុ ម៉ារ៉ា បានគូសបញ្ជាក់ថាការផ្លាស់ប្តូរនិងតែងតាំងលោក ហុក សុផល នាពេលនេះគឺដើម្បីអោយមកទទួលភារកិច្ចថ្មីរួមគ្នាក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្នុងខេត្តព្រះវិហារ។ ទន្ទឹមនឹងនេះ ឯកឧត្តមមានក្ដីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោក ហុក សុផល អភិបាលរងខេត្តដែលទើបនឹងផ្ទេរភារកិច្ចថ្មីនេះ គឺជាថ្នាក់ដឹកនាំមួយរូប ដែលមានសមត្ថភាព ឆន្ទៈ ឥរិយាបថជាថ្នាក់ដឹកនាំល្អ ដែលនឹងនាំមកនូវបទពិសោធន៍ក្នុងការដឹកនាំល្អៗ










