ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសមន្ដ្រីជាប់កិច្ចសន្យាចូលបម្រើការងារ នៅមន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា មន្ទីរព័ត៌មានខេត្ត ត្រូវការជ្រើសរើសមន្ដ្រីជាប់កិច្ចសន្យាចំនួន ០២រូប ឱ្យចូលបម្រើការងារសម្រាប់ឆ្នាំ២០២៦នេះ លើមុខជំនាញ ព័ត៌មានវិទ្យា ដែលមានលក្ខខណ្ឌនៃការជ្រើសរើសដូចខាងក្រោម៖


នយោបាយ
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧!
នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សស្រុកគូលែនបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ ក្រោមអធិបតីភាព ឯកឧត្តម សួស សុខដារ៉ា ប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានស្រុកគូលែន និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍ខេត្ត លោក លោកស្រី គណៈកម្មាធិការបក្សខេត្ត គណកម្មធិការបក្សស្រុក និងសមាជិក សមាជិកាជាច្រើនរូបទៀត។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាកសិករ នៅក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ!
នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខដោយផ្ទាល់ជាមួយបងប្អូនប្រជាកសិករ មកពីក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ។ ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណសាលាក្រុងព្រះវិហារ ក្នុងគោលបំណងស្វែងយល់បន្ថែមអំពីស្ថានភាពជីវភាព ការងារបង្កបង្កើនផល និងបញ្ហាប្រឈមនានា ដើម្បីជួយជ្រោមជ្រែងដល់ប្រជាកសិករ និងសហគមន៍កសិកម្ម ឱ្យមានលទ្ធភាពពង្រីកការដាំដុះ បង្កើនទិន្នផល និងស្វែងរកទីផ្សារប្រកបដោយចីរភាព សំដៅលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែធូរធារ។


សុខាភិបាល
ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី៧ ខេត្តព្រះវិហារ !
នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានរៀបចំទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី៧ របស់ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯឧត្តម វ៉ាន់ មិច គណៈគ្រូពេទ្យកម្ពុជា តំណាងឯកឧត្តម ឡឹម តារា ប្រធានគណៈគ្រូពេទ្យជាតិ និងឯកឧត្តម គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរពេទ្យខេត្ត សមាជិក សមាជិកា នៃក្រុមគណៈគ្រូពេទ្យខេត្តព្រះវិហារ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។


នយោបាយ
គណៈឃោសនាអប់រំខេត្តព្រះវិហារ បើកវគ្គអប់រំនយោបាយ ជំនាន់ទី១៩ ជូនដល់មន្ត្រីគណបក្សស្រុកឆែប!
នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បានរៀបចំពិធីបើក «វគ្គអប់រំនយោបាយ ជំនាន់ទី១៩» ជូនដល់មន្ដ្រីគណបក្សស្រុកឆែប ក្រោមអធិបតីភាព ឯកឧត្តម តូច វង្ស សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត តំណាង ឯកឧត្តម ប្រាក់ សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលស្រុកគូលែន រៀបចំយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ «ផ្តល់ឈាម គឺផ្តល់ក្តីស្រឡាញ់» ដើម្បីចូលរួមសង្គ្រោះអាយុជីវិតអ្នកជំងឺ!
នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ រដ្ឋបាលស្រុកគូលែន បានរៀបចំពិធីបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ «ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់» ក្នុងគោលបំណងដើម្បីផ្គត់ផ្គង់ជូនមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក្នុងការទ្រទ្រង់ និងសង្គ្រោះអាយុជីវិត របស់បងប្អូនប្រជាពលរដ្ឋដែលត្រូវការឈាមជាចាំបាច់ ។


បទយកការណ៍
គ្មានអាវថ្មី គ្មានសម្ភារទំនើប ថែមទាំងរាងកាយទន់ខ្សោយដោយសារជំងឺ តែប្អូនមានបេះដូងមួយដែលស្រេកឃ្លានការអប់រំ
Video in side៖ ប្អូនចង់រៀនបន្ត ចង់កែប្រែជីវិត! សង្ឃឹមថាញើសឈាម និងការលះបង់ថ្ងៃនេះ នឹងក្លាយជាដើមទុនកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់ប្អូននៅថ្ងៃស្អែក។


បទយកការណ៍
ការដើរចេញពីបន្ទប់ប្រឡងលើកនេះ គឺចេញមកដោយស្នាមញញឹម និងមោទនភាពបំផុតចំពោះភាពរឹងមាំរបស់ខ្លួនឯង។
Video in side៖ ការដើរចេញពីបន្ទប់ប្រឡងលើកនេះ គឺចេញមកដោយស្នាមញញឹម និងមោទនភាពបំផុតចំពោះភាពរឹងមាំរបស់ខ្លួនឯង។ ១២ ឆ្នាំនៃការសិក្សាត្រូវបានសង្ខេបនៅក្នុងការប្រឡងប៉ុន្មានថ្ងៃនេះ ហើយឥឡូវនេះវាបានបញ្ចប់ទៅដោយរលូនហើយ។


បទយកការណ៍
អារម្មណ៍ធូរស្រាល និងក្តីសង្ឃឹម៖ ទីបំផុតការប្រឡងត្រូវបានបញ្ចប់ទៅដោយរលូន! បន្ទាប់ពីឆ្លងកាត់ការខិតខំ និងសម្ពាធជាច្រើនខែកន្លងមក
Video in side៖ មិនថាលទ្ធផលចេញមកបែបណានោះទេ អ្វីដែលសំខាន់គឺប្អូនបានប្រឹងប្រែងអស់ពីសមត្ថភាព និងមិនបោះបង់រហូតដល់នាទីចុងក្រោយ។ ហើយប្អូនបានត្រៀមខ្លួនរួចរាល់ដើម្បីទទួលយកលទ្ធផល និងបោះជំហានទៅកាន់ទំព័រថ្មីនៃជីវិត!


បទយកការណ៍
យុវសិស្ស ថន លីម៉េង សប្បាយចិត្តខ្លាំងក្នុងការប្រឡងបាក់ឌុបរួច និងសង្ឃឹមថាទទួលបាននិទ្ទេល្អ ហើយបន្ទប់ពីប្រឡងជាប់គាត់មានគោលបំណងបន្តការសិក្សានៅរាជធានីភ្នំពេញ!
Video in side៖ ចំណាប់អារម្មណ៍របស់ យុវសិស្ស ថន លីម៉េង ក្រោយបញ្ចប់ការប្រឡងរយៈពេល ២ថ្ងៃ


បទយកការណ៍
ក្រោយបញ្ចប់ការប្រលងរយៈពេល២ថ្ងៃ ថ្វីត្បិតតែវិញ្ញាសារមានការពិបាកប៉ុន្តែក្ដីសង្ឃឹមនៅតែមានជានិច្ចចំពោះប្អូនស្រី!
Video in side៖ យុវសិស្ស ខៀវ ពិសី បានបង្ហាញចំណាប់អារម្មណ៍ និងក្តីសង្ឃឹម ក្រោយប្រឡងមធ្យមសិក្សាទុតិយភូមិបានបញ្ចប់


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ សហការជាមួយអង្គការ FAO បើកសិក្ខាសាលាផ្ទៀងផ្ទាត់ផែនទីបង្ហាញផ្លូវកែលម្អខ្សែច្រវាក់តម្លៃស្រូវសរីរាង្គ និងប្រគល់សម្ភារជូនសហគមន៍ក្នុងខេត្តព្រះវិហារ!
នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានរៀបចំសិក្ខាសាលាស្តីពី «ការផ្ទៀងផ្ទាត់ផែនទីបង្ហាញផ្លូវ សម្រាប់កែលម្អខ្សែច្រវាក់តម្លៃស្រូវសរីរាង្គ» អមដោយពិធីប្រគល់កុំព្យូទ័រយួរដៃ និងម៉ាស៊ីនបោះពុម្ពចំនួន ១២៤ឈុត (ក្នុងនោះ ៤៣ឈុត សម្រាប់ខេត្តព្រះវិហារ) ជូនដល់សហគមន៍ និងក្រុមផលិត ក្រោមការគាំទ្រពី «គម្រោងគជ់»។


សកម្មភាពថ្នាក់ដឹកនាំ
វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល «គណនេយ្យជាតិ» ខេត្តព្រះវិហារ ឆ្នាំ២០២៦!
ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំផ្សាព្វផ្សាយ លទ្ធផលគណនេយ្យភាពជាតិ ខេត្តព្រះវិហារ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដម កែវ ចិត្រ្តា ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជាប្រធាននាយកដ្ឋានគណនេយ្យភាពជាតិ នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ និងលោក គឹម ចាន់បញ្ញា អភិបាលរងខេត្ត។

