
គណៈឃោសនាអប់រំខេត្តព្រះវិហារ បើកវគ្គអប់រំនយោបាយ ជំនាន់ទី១៩ ជូនដល់មន្ត្រីគណបក្សស្រុកឆែប!
នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បានរៀបចំពិធីបើក «វគ្គអប់រំនយោបាយ ជំនាន់ទី១៩» ជូនដល់មន្ដ្រីគណបក្សស្រុកឆែប ក្រោមអធិបតីភាព ឯកឧត្តម តូច វង្ស សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត តំណាង ឯកឧត្តម ប្រាក់ សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ។











