
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧!
នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សស្រុកគូលែនបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ ក្រោមអធិបតីភាព ឯកឧត្តម សួស សុខដារ៉ា ប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានស្រុកគូលែន និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍ខេត្ត លោក លោកស្រី គណៈកម្មាធិការបក្សខេត្ត គណកម្មធិការបក្សស្រុក និងសមាជិក សមាជិកាជាច្រើនរូបទៀត។











