
ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ សហការជាមួយអង្គការ FAO បើកសិក្ខាសាលាផ្ទៀងផ្ទាត់ផែនទីបង្ហាញផ្លូវកែលម្អខ្សែច្រវាក់តម្លៃស្រូវសរីរាង្គ និងប្រគល់សម្ភារជូនសហគមន៍ក្នុងខេត្តព្រះវិហារ!
នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានរៀបចំសិក្ខាសាលាស្តីពី «ការផ្ទៀងផ្ទាត់ផែនទីបង្ហាញផ្លូវ សម្រាប់កែលម្អខ្សែច្រវាក់តម្លៃស្រូវសរីរាង្គ» អមដោយពិធីប្រគល់កុំព្យូទ័រយួរដៃ និងម៉ាស៊ីនបោះពុម្ពចំនួន ១២៤ឈុត (ក្នុងនោះ ៤៣ឈុត សម្រាប់ខេត្តព្រះវិហារ) ជូនដល់សហគមន៍ និងក្រុមផលិត ក្រោមការគាំទ្រពី «គម្រោងគជ់»។









