
វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល «គណនេយ្យជាតិ» ខេត្តព្រះវិហារ ឆ្នាំ២០២៦!
ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំផ្សាព្វផ្សាយ លទ្ធផលគណនេយ្យភាពជាតិ ខេត្តព្រះវិហារ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដម កែវ ចិត្រ្តា ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជាប្រធាននាយកដ្ឋានគណនេយ្យភាពជាតិ នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ និងលោក គឹម ចាន់បញ្ញា អភិបាលរងខេត្ត។









