
សមិទ្ធផលការងារជុំវិញការអភិវឌ្ឍ និងការឆ្លើយតបសភាពការណ៍ចំពោះមុខរបស់រដ្ឋបាល ខេត្តព្រះវិហារ!
សមិទ្ធផលការងាររបស់រដ្ឋបាលខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត

សមិទ្ធផលការងាររបស់រដ្ឋបាលខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត







ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបន្ដគូសបញ្ជាក់អំពីជំនឿចិត្តយ៉ាងមុតមាំលើអនាគតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ យ៉ាងដូច្នោះថា៖ «យើងជឿជាក់យ៉ាងមុតមាំថា ប្រទេសកម្ពុជាពិតជានឹងទទួលបានសមិទ្ធផលកាន់តែធំធេងបន្ថែមទៀត ក្នុងការសម្រេចនូវឧត្តមគតិនៃការអភិវឌ្ឍជាតិរបស់ខ្លួន។


នៅក្នុងកិច្ចសម្ភាសន៍បន្តជាភាសាចិន ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបង្ហាញនូវចំណាប់អារម្មណ៍ និងការសង្កេតផ្ទាល់ខ្លួនជុំវិញការប្រែប្រួលជាវិជ្ជមានរបស់ប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ យ៉ាងដូច្នោះថា៖ «បើប្រៀបធៀបទៅនឹងរយៈពេលមួយឆ្នាំមុន ខ្ញុំបានឃើញយ៉ាងច្បាស់ថា ស្ថានភាពនៃការស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹកត្រូវបានកែលម្អឱ្យកាន់តែប្រសើរឡើង ហើយស្នាមញញឹមនៅលើផ្ទៃមុខរបស់បងប្អូនក៏កាន់តែមានច្រើនឡើងៗផងដែរ។


នាឱកាសចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តព្រះវិហារ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងគូសបញ្ជាក់យ៉ាងជ្រាលជ្រៅថា៖ «នេះជាលើកទីពីរហើយដែលខ្ញុំបានមកដល់ខេត្តព្រះវិហារ ដើម្បីសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹក។ កាលពីខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ខ្ញុំបាទតំណាងឱ្យស្ថានទូតចិនប្រចាំកម្ពុជា បានមកសួរសុខទុក្ខ និងបានផ្តល់ជំនួយឧបត្ថម្ភជាថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនដល់រដ្ឋបាលខេត្តព្រះវិហារម្តងរួចមកហើយ»


ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បាននាំយកអំណោយចុះសាកសួរសុខទុក្ខ ព្រមទាំងពិនិត្យមើលពីស្ថានភាពជីវភាពរស់នៅដោយផ្ទាល់ របស់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញបាន ហើយកំពុងបន្តស្នាក់នៅបណ្តោះអាសន្ន ក្នុងមណ្ឌលសុវត្ថិភាពនាខេត្តព្រះវិហារ ដែលពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ នាបរិវេណមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម (ហៅវត្តបាក់កាំ) ស្ថិតក្នុងភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ។
