
សម្រស់ នាពេលព្រឹកព្រលឹម ព្រមទាំង សោភ័ណភាព «ភូមិតាកឹងបៃតង»៖ អមដោយអ័ព្ទស្តើងៗ និងខ្យល់អាកាសបរិសុទ្ធ គ្របដណ្តប់លើភូមិឋាន ឆ្លុះបញ្ចាំងពីការអភិវឌ្ឍ ក្តីសង្ឃឹម ភាពកក់ក្តៅ និងជីវភាពរស់នៅយ៉ាងសុខសាន្តរបស់ប្រជាពលរដ្ឋភៀសសឹក
ថ្វីត្បិតតែ «ភូមិតាកឹងបៃតង» ជាទីតាំងស្នាក់នៅបណ្តោះអាសន្នសម្រាប់ប្រជាពលរដ្ឋដែលបានជម្លៀសខ្លួន និងភៀសសឹកពីតំបន់រងគ្រោះក៏ដោយ ប៉ុន្តែទីនេះត្រូវបានរៀបចំឡើងដោយបេះដូង និងការយកចិត្តទុកដាក់ខ្ពស់បំផុត។











