
ក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ចុះពិនិត្យវឌ្ឍនភាពគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅខេត្តព្រះវិហារ!
ក្រុមការងារនៃអង្គភាពគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព ដឹកនាំដោយ លោក ទិត្យ សុផា អគ្គាធិការរង និងជានាយកកម្មវិធី រួមជាមួយ លោក យ៉ា សំអុល ប្រធានក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអញ្ជើញចុះពិនិត្យមើលពីវឌ្ឍនភាពការងារអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។








