
រដ្ឋបាលក្រុងព្រះវិហារ បើកការដ្ឋានស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងប្រព័ន្ធរំដោះទឹកនៅភូមិចំការស្រម៉ូវ ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាបង្ការជំងឺគ្រុនឈាមក្នុងរដូវវស្សា!
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឯ សារូ ប្រធានក្រុមប្រឹក្សាក្រុង និង លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរដែនដី មន្ត្រីបច្ចេកទេស និងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។








