
ទិដ្ឋភាពពីលើអាកាស ដ៏ស្រស់ស្អាត នៃរង្វង់មូលបុស្បុក «លោកឪសួង» ទីរួមស្រុកគូលែន ខេត្តព្រះវិហារ! ❤️
ការស្ថាបនាពង្រីកផ្លូវធំទូលាយ និងការរៀបចំសោភ័ណភាពជុំវិញរង្វង់មូល បានធ្វើឱ្យទីរួមស្រុកគូលែន មានមុខមាត់ថ្មីស្រស់ស្អាត រៀបរយ និងគួរឱ្យទាក់ទាញ។ ទីនេះមិនត្រឹមតែជាចំណុចប្រសព្វសម្រួលដល់ការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីសក្ការបូជា និងជាមោទនភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកកំណើតរបស់ «លោកឪសួង អ្នកសច្ចំភ្នំត្បែង» ឬ «ទេវតាដើរដី» !











