ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ សុខា គងពិសី គីម រិទ្ធី នាំយកអំណោយលើកទឹកចិត្តជូនវីរកងទ័ពឈរជើងនៅសមរភូមិមុខ ទិសអានសេះ ខេត្តព្រះវិហារ!
នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ សុខា គងពិសី គីម រិទ្ធី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ខេត្តព្រះវិហារ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ជូនដល់កងទ័ពសមរភូមិមុខ ទិសអានសេះ ស្ថិតក្នុងភូមិសាស្ដ្រស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដើម្បីជាការលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តយ៉ាងធំធេង ដល់វីរកងទ័ពដែលកំពុងឈរជើងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន។


សកម្មភាពថ្នាក់ដឹកនាំ
«ទឹកដោះដំបូង វ៉ាក់សាំងធម្មជាតិសម្រាប់ជីវិត» ជាសារដ៏មានអត្ថន័យនៃសប្ដាហ៍បំបៅកូនដោយទឹកដោះម្ដាយ ក្នុងបរិបទដែលអត្រាមាតាវ័យក្មេងនៅខេត្តព្រះវិហារកើនឡើងគួរឱ្យព្រួយបារម្ភ!
«ក្បាលទឹកដោះ ឬទឹកដោះដំបូង គឺជាវ៉ាក់សាំងធម្មជាតិដំបូងគេបង្អស់សម្រាប់ការពារជីវិតទារក» នេះជាសារអប់រំអាហារូបត្ថម្ភ និងជាបេះដូងនៃ «សប្ដាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្ដាយ» ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ ក្នុងឃុំប្រមេរុ ស្រុកត្បែងមានជ័យ ក្រោមប្រធានបទ «ម្ដាយគ្រប់រូបចាប់ផ្ដើមបំបៅកូនដោយទឹកដោះម្ដាយភ្លាម ក្រោយពេលសម្រាលរួច ដើម្បីម្ដាយ និងទារកមានសុខភាពល្អនៅថ្ងៃនេះ និងថ្ងៃអនាគត» ដែលត្រូវបានរៀបចំឡើងដោយ គម្រោង «យើងរួមគ្នា» នៃអង្គការអាដ្រាកម្ពុជា (ADRA) សហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរសុខាភិបាលខេត្ត និងរដ្ឋបាលស្រុកត្បែងមានជ័យ ក្រោមអធិបតីភាព លោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ។


សកម្មភាពថ្នាក់ដឹកនាំ
ជនភៀសសឹកនិងគ្រួសារអតីតយុទ្ធជន ចំនួន ៦៤៥គ្រួសារ នៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ បានទទួលព្រះរាជទ្រព្យរបស់ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង តាមរយៈកាកបាទក្រហមកម្ពុជា!
បន្ទាប់ពីបានទទួលព្រះរាជអំណោយ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ដែលបានសន្សំទុកមក ៤០ឆ្នាំ ជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ បានចាត់ឱ្យ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយជូនជនភៀសសឹក និងគ្រួសារអតីតយុទ្ធជនចំនួន ៦៤៥គ្រួសារ ដែលកំពុងស្នាក់នៅជាបណ្តោះអាសន្ន និងបង្កើតជីវភាពថ្មី នៅភូមិតាកឹងបៃតង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។


សកម្មភាពថ្នាក់ដឹកនាំ
សន្និបាត អាណត្តិទី៦ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ!
ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានរៀបចំសន្និបាតសាខា អាណត្តិទី ៦ ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, ឯកឧត្តម ប្រាក់ សុវណ្ណ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ, ឯកឧត្តម គីម រិទ្ធី ប្រធានគណ:កម្មាធិការ សាខាខេត្តអាណត្តិទី៥ និងជាអភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ ព្រមទាំងគណ:កិត្តយសសាខា សមាជិក-សមាជិកាពេញសិទ្ធិ នៃគណៈកម្មាធិការអាណត្តិទី៥ សមាសភាពអាណត្តិទី៦ មន្ត្រីនៅមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីអនុសាខា ទាំង៨ ក្រុង-ស្រុក និងមន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សរុប ២២០នាក់ ក្នុងនោះមានសមាជិកពេញសិទ្ធិបោះឆ្នោតចំនួន ៥៩លើ៦២នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំចសាលាខេត្តព្រះវិហារ។


សកម្មភាពអាជ្ញាធរ
អង្គការ COWS សហការជាមួយអង្គការអាដ្រាកម្ពុជា និងអាជ្ញាធរស្រុកគូលែន រៀបចំយុទ្ធនាការស្វែងរកការគាំទ្រមតិ ស្តីពីសុខភាពផ្លូវភេទ និងការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង!
នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ អង្គការទ្រទ្រង់ស្ត្រីខ្មែរ (COWS) សហការជាមួយគម្រោង «យើងរួមគ្នា» នៃអង្គការអាដ្រាកម្ពុជា (ADRA) និងរដ្ឋបាលស្រុកគូលែន បានរៀបចំ «យុទ្ធនាការស្វែងរកការគាំទ្រមតិ លើមូលហេតុនៃក្មេងជំទង់ប្រុស-ស្រី ដែលមានកម្រិតក្នុងការទទួលបានសេវាកម្មស្តីពី សុខភាពផ្លូវភេទ សុខភាពបន្តពូជ សិទ្ធិ និងការរំលោភបំពានយេនឌ័រ នៅតាមមជ្ឈមណ្ឌលសេវាជំនួយ» នាបរិវេណសាលាឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ ក្នុងគោលបំណងដើម្បីបង្ហាញលទ្ធផលស្រាវជ្រាវ និងបង្កើតវេទិកាពិភាក្សាស្វែងរកអនុសាសន៍ឆ្លើយតបទៅនឹងក្តីកង្វល់របស់យុវវ័យលើសេវាសុខភាពផ្លូវភេទ និងការប្រឆាំងការរំលោភបំពានយេនឌ័រ។


នយោបាយ
យុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំអគ្គនាយកដ្ឋានពន្ធដារ នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ
ឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំអគ្គនាយកដ្ឋានពន្ធដារ បានដឹកនាំប្រតិភូនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់យុវជនគណបក្សប្រជាជនកម្ពុជា នៃអគ្គនាយកដ្ឋានពន្ធដារ ប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ នៅបរិវេណសាលាខេត្តព្រះវិហារ ដើម្បីចែកជូនប្រជាជនភៀសសឹកនៅ ភូមិតាកឹងបៃតង ក្នុងស្រុកគូលែន ខេត្តព្រះវិហារ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរក្រុងព្រះវិហារ ចុះជួសជុល និងសាងសង់ស្ពានឈើ ២កន្លែង ជូនប្រជាពលរដ្ឋនៅភូមិចំការស្រម៉ូវ ដើម្បីសម្រួលការធ្វើដំណើរនាដូវវស្សា!
លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ បានដឹកនាំក្រុមការងារថ្នាក់ក្រុង សហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចុះជួសជុលស្ពានឈើ ១កន្លែង ប្រវែង ២០ម៉ែត្រ និងសាងសង់ស្ពានឈើថ្មើជើងថ្មី ១កន្លែងទៀត ប្រវែង ២៥ម៉ែត្រ នៅចំណុចអូរបាក ស្ថិតក្នុងភូមិចំការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដើម្បីឆ្លើយតបចំពោះតម្រូវការចាំបាច់ និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យមានសុវត្ថិភាព និងងាយស្រួលឆ្លងកាត់ ពិសេសក្នុងអំឡុងពេលដែលមានទឹកជំនន់ឡើងនាដូវវស្សានេះ៕


សកម្មភាពថ្នាក់ដឹកនាំ
វេទិកាការងារ សន្តិសុខសង្គមនិងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីស្វែងរកការងារជូនពលករដែលវិលត្រឡប់មកពីប្រទេសថៃក្នុងយុទ្ធនាការខ្មែរជួយរកការងារនិងផ្តល់ការងារអោយខ្មែរនៅក្នុងខេត្តព្រះវិហារ
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម យឹម ស៊ីណន រដ្ឋលេខាធិការ ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងវេទិការការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដើម្បីផ្សព្វផ្សាយឱកាសការងារ ជូនពលករ យុវជន យុវនារី ប្រជាពលរដ្ឋ ស្ថិតនៅក្នុងបរិវេណសាលាស្រុកជ័យសែន ខេត្តព្រះវិហារ។


បទយកការណ៍
យុវជន អ៊ុ សុវណ្ណនីដា បានគូសបញ្ជាក់ពីសារៈសំខានដ៏ធំធេងនៃការដុតបំផ្លាញគ្រឿងញៀន ដោយហេតុថាគ្រឿងញៀនបាននិងកំពុងបំផ្លាញសង្គមជាតិទាំងមូល។
ការបណ្តោយឱ្យមានការនាំចូល និងលក់បន្ត មិនត្រឹមតែធ្វើឱ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះ និងបង្កឱ្យមានអំពើហិង្សាក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱ្យមានអសន្តិសុខទូទាំងប្រទេសទៀតផង។


បទយកការណ៍
យុវជន យុន តារាតេជោ ៖ ការចូលរួមក្នុងថ្ងៃនេះ គឺជាសារបញ្ជាក់យ៉ាងច្បាស់ៗថា ពួកយើងជ្រើសរើស «ចំណេះដឹង និងអនាគត» ហើយបដិសេធដាច់ខាតចំពោះគ្រឿងញៀន!
យុវជន យុន តារាតេជោ ៖ ការចូលរួមក្នុងថ្ងៃនេះ គឺជាសារបញ្ជាក់យ៉ាងច្បាស់ៗថា ពួកយើងជ្រើសរើស «ចំណេះដឹង និងអនាគត» ហើយបដិសេធដាច់ខាតចំពោះគ្រឿងញៀន!


សកម្មភាពថ្នាក់ដឹកនាំ
ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព (អគារថ្មីនៃព្រឹទ្ធសភា)
(ភ្នំពេញ)៖ ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព (អគារថ្មីនៃព្រឹទ្ធសភា) ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។


សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖


សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០:២៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទ្វារព្រំដែនអនុ្តរជាតិស្ទឹងបត់ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន ក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា និងការពារអាយុជីវិតប្រជាពលរដ្ឋ និងឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។

