
លោកជំទាវ សុខា គងពិសី គីម រិទ្ធី នាំយកអំណោយលើកទឹកចិត្តជូនវីរកងទ័ពឈរជើងនៅសមរភូមិមុខ ទិសអានសេះ ខេត្តព្រះវិហារ!
នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ សុខា គងពិសី គីម រិទ្ធី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ខេត្តព្រះវិហារ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ជូនដល់កងទ័ពសមរភូមិមុខ ទិសអានសេះ ស្ថិតក្នុងភូមិសាស្ដ្រស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដើម្បីជាការលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តយ៉ាងធំធេង ដល់វីរកងទ័ពដែលកំពុងឈរជើងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន។










