
យុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំអគ្គនាយកដ្ឋានពន្ធដារ នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ
ឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំអគ្គនាយកដ្ឋានពន្ធដារ បានដឹកនាំប្រតិភូនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់យុវជនគណបក្សប្រជាជនកម្ពុជា នៃអគ្គនាយកដ្ឋានពន្ធដារ ប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ នៅបរិវេណសាលាខេត្តព្រះវិហារ ដើម្បីចែកជូនប្រជាជនភៀសសឹកនៅ ភូមិតាកឹងបៃតង ក្នុងស្រុកគូលែន ខេត្តព្រះវិហារ។











