
«ទឹកដោះដំបូង វ៉ាក់សាំងធម្មជាតិសម្រាប់ជីវិត» ជាសារដ៏មានអត្ថន័យនៃសប្ដាហ៍បំបៅកូនដោយទឹកដោះម្ដាយ ក្នុងបរិបទដែលអត្រាមាតាវ័យក្មេងនៅខេត្តព្រះវិហារកើនឡើងគួរឱ្យព្រួយបារម្ភ!
«ក្បាលទឹកដោះ ឬទឹកដោះដំបូង គឺជាវ៉ាក់សាំងធម្មជាតិដំបូងគេបង្អស់សម្រាប់ការពារជីវិតទារក» នេះជាសារអប់រំអាហារូបត្ថម្ភ និងជាបេះដូងនៃ «សប្ដាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្ដាយ» ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ ក្នុងឃុំប្រមេរុ ស្រុកត្បែងមានជ័យ ក្រោមប្រធានបទ «ម្ដាយគ្រប់រូបចាប់ផ្ដើមបំបៅកូនដោយទឹកដោះម្ដាយភ្លាម ក្រោយពេលសម្រាលរួច ដើម្បីម្ដាយ និងទារកមានសុខភាពល្អនៅថ្ងៃនេះ និងថ្ងៃអនាគត» ដែលត្រូវបានរៀបចំឡើងដោយ គម្រោង «យើងរួមគ្នា» នៃអង្គការអាដ្រាកម្ពុជា (ADRA) សហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរសុខាភិបាលខេត្ត និងរដ្ឋបាលស្រុកត្បែងមានជ័យ ក្រោមអធិបតីភាព លោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ។










