ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
ទិវារំលឹកគុណមាតាបិតានៅអនុវិទ្យាល័យស្រយង់ ក្លាយជាស្ពានផ្សារភ្ជាប់បេះដូងកូនៗ និងឪពុកម្ដាយ!
«គម្រោងយើរួមគ្នា» នៃអង្គការអាដ្រា សហការជាមួយមន្ទីរអប់រំខេត្តព្រះវិហារ អាជ្ញាធរឃុំស្រយង់ និងគណៈគ្រប់គ្រងសាលាអនុវិទ្យាល័យស្រយង់ ឃុំស្រយង់ ស្រុកគូលែន បានរៀបចំទិវា «រំលឹកគុណលោកឪពុកអ្នកម្ដាយ» បំផុសស្មារតីកូនៗ ជាយុវសិស្សឱ្យចេះដឹងគុណ និងតបស្នងសងគុណចំពោះការលះបង់ដ៏ធំធេងរបស់លោកឪពុកអ្នកម្ដាយ។


បទយកការណ៍
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ណែនាំ និងក្រើនរំលឹកដល់សិស្សានុសិស្ស ក៏ដូចជាយុវជនទាំងអស់ ត្រូវប្រកាន់ខ្ជាប់ និងជឿជាក់លើប្រភពព័ត៌មានផ្លូវការរបស់ស្ថាប័នរដ្ឋ និងអង្គភាពសារព័ត៌មានឯកជនដែលមានវិជ្ជាជីវៈត្រឹមត្រូវ
Video in side៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ណែនាំ និងក្រើនរំលឹកដល់សិស្សានុសិស្ស ក៏ដូចជាយុវជនទាំងអស់ ត្រូវប្រកាន់ខ្ជាប់ និងជឿជាក់លើប្រភពព័ត៌មានផ្លូវការរបស់ស្ថាប័នរដ្ឋ និងអង្គភាពសារព័ត៌មានឯកជនដែលមានវិជ្ជាជីវៈត្រឹមត្រូវ។


សេចក្តីជូនដំណឹង
រដ្ឋបាលខេត្តព្រះវិហារ ចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថាពុំមែនជាករណីប៉ុនប៉ងមនុស្សឃាត ឬបង្កអសន្តិសុខតាមដងផ្លូវដូចការចុះផ្សាយនោះឡើយ ពោល គឺជាករណីទំនាស់បុគ្គល និងបុគ្គល!
កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយអធិការដ្ឋាននគរបាលស្រុកឆែប និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឆែបពីរ បានចុះស្រាវជ្រាវ យ៉ាងម៉ត់ចត់ជាបន្ទាន់ ជាលទ្ធផលគឺពុំមែនជាករណីប៉ុនប៉ងមនុស្សឃាត ឬបង្កអសន្តិសុខតាមដងផ្លូវដូចការចុះផ្សាយនោះឡើយ ពោលគឺជាករណីទំនាស់បុគ្គល និងបុគ្គល។


សកម្មភាពអាជ្ញាធរ
ក្នុងស្មារតីជាតិតែមួយ ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តព្រះវិហារ ចុះជួបផ្តល់កម្លាំងចិត្ត និងនាំយកស្បៀងអាហារឧបត្ថម្ភជូនវីរកងទ័ពជួរមុខ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត!
ទន្ទឹមនឹងនេះ លោកស្រីប្រធានមន្ទីរ ក៏បានថ្លែងនូវការកោតសរសើរដោយស្មោះស្ម័គ្រ និងវាយតម្លៃខ្ពស់ចំពោះវីរភាពអង់អាចក្លាហាន ស្មារតីលះបង់ និងការតស៊ូអត់ធ្មត់គ្រប់បែបយ៉ាងរបស់បងប្អូនវីរកងទ័ពទាំងអស់ ដែលបានខិតខំពុះពារជម្នះគ្រប់ឧបសគ្គ ឈរជើងការពារខ្សែបន្ទាត់ព្រំដែន ដើម្បីសុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៅជួរក្រោយ។


សកម្មភាពអាជ្ញាធរ
លោកស្រី ឈុន សុធារី សមាជិកគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានចុះសួរសុខទុក្ខលោក សេង វិទូ មន្ត្រីអភិរក្សប្រាសាទបាកាន ស្រុកសង្គមថ្មី បានជួបឧបទ្ទវហេតុ ពេលបំពេញការងារ (ត្រូវផ្លែម៉ាស៊ីនកាត់ស្មៅ) រងរបួសធ្ងន់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា។
លោកស្រី ឈុន សុធារី សមាជិកគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ តំណាងឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខលោក សេង វិទូ មន្ត្រីអភិរក្សប្រាសាទបាកាន ស្រុកសង្គមថ្មី បានជួបឧបទ្ទវហេតុ ពេលបំពេញការងារ (ត្រូវផ្លែម៉ាស៊ីនកាត់ស្មៅ) រងរបួសធ្ងន់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា។


នយោបាយ
លោកស្រី ហែម សុគុណពិសី នាំ យក សម្ភារៈ និង ថវិកា ចូល រួម រំលែក ទុក្ខគ្រួសារសពប្រជាការពារភូមិ និងចុះ សួរ សុខទុក្ខ ប្រជាពលរដ្ឋចាស់ជរាមានជីវភាពខ្វះខាត នៅឃុំគូលែនត្បូង
លោកស្រី ហែម សុគុណពិសី បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងជាមួយគ្រួសារសពប្រជាការពារភូមិ ដែលបានបាត់បង់សមាជិកគ្រួសារ។ លោកស្រីបន្តថាការបាត់បង់ធនធានមនុស្សម្នាក់នៅក្នុងគ្រួសារ គឺជាការបាត់បង់មួយដែលពិបាកនឹងទទួលយកបាន ប៉ុន្តែសូមឱ្យក្រុមគ្រួសារថែរក្សាសុខភាព មិនបោះបង់ក្តីសង្ឃឹម និងបន្តថែរក្សាក្រុមគ្រួសារអោយបានល្អ ដើម្បីឆ្លងកាត់គ្រាមានទុក្ខលំបាកនេះ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយក្រសួងបរិស្ថាន បើកយុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក» ដើម្បីលើកកម្ពស់សោភ័ណភាព និងវិស័យទេសចរណ៍!
ខេត្តព្រះវិហារគឺជាខេត្តមួយដែលមានសក្ដានុពលខ្លាំងលើវិស័យទេសចរណ៍ វប្បធម៌ និងធម្មជាតិដ៏សំខាន់ ដូច្នេះការរួមគ្នាធ្វើឱ្យ «ផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក» គឺពិតជាមានសារៈសំខាន់ និងជារឿងចាំបាច់បំផុតក្នុងការលើកកម្ពស់មុខមាត់ខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ក៏ដូចជាអ្នកវិនិយោគទុនឱ្យមកកាន់ខេត្តព្រះវិហារកាន់តែច្រើនឡើង ដែលជាចំណែកមួយជួយជម្រុញសេដ្ឋកិច្ចមូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងពី «សមរភូមិចំនួន៤» និងជម្រុញឱ្យមន្ត្រីមន្ទីរព័ត៌មានខេត្តព្រះវិហារ ពង្រឹងការគ្រប់គ្រងសាធារណមតិក្នុងយុគសម័យឌីជីថល!
នៅក្នុងយុគសម័យដែលបច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីយ៉ាងលឿន ការក្តោបក្តាប់ និងដឹកនាំគ្រប់គ្រងសាធារណមតិប្រកបដោយប្រសិទ្ធភាព និងភាពច្បាស់លាស់ គឺជារឿងចាំបាច់បំផុតសម្រាប់មន្ត្រីព័ត៌មាននៅមូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ការអំពាវនាវនេះធ្វើឡើងក្នុងបរិបទដែលបច្ចុប្បន្ន ឧក្រិដ្ឋជនបច្ចេកវិទ្យាកំពុងប្រើប្រាស់រូបភាពថ្មីៗ និងកាន់តែទំនើប ដើម្បីល្បួង ឬគំរាមកំហែងអ្នកប្រើប្រាស់បណ្តាញសង្គម ក្នុងគោលបំណងដកហូតប្រាក់កាស ឬលួចយកទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលណាមួយ។


សកម្មភាពថ្នាក់ដឹកនាំ
«៣កុំ ៣ត្រូវ» អាវក្រោះឌីជីថលថ្មី បំពាក់ជូនយុវសិស្សជាង ១,០០០នាក់ នៅស្រុករវៀង ដើម្បីវាយបកចំពោះព័ត៌មានក្លែងក្លាយ!
នៅពេលយើងឃើញព័ត៌មាននៅលើបណ្តាញសង្គម ហើយយើងងាយជឿ និងឆាប់ចែករំលែកពេក នោះយើងបានធ្លាក់ខ្លួនទៅក្នុងអន្ទាក់ព័ត៌មានក្លែងក្លាយទៅហើយ។ នេះជាសារដាស់ស្មារតីដ៏មានទម្ងន់ ផ្ញើត្រង់ទៅកាន់ស្រទាប់យុវវ័យ ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងសកម្មនៅកម្ពុជា។ ការដាស់តឿននេះ បានធ្វើឡើងនៅក្នុងឱកាសដែល មន្ទីរព័ត៌មានខេត្តព្រះវិហារ បានបន្តរៀបចំអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» នៅវិទ្យាល័យរវៀង ស្ថិតក្នុងស្រុករវៀង។


បទយកការណ៍
ពេលជួបប្រទះព័ត៌មានដែលគ្មានប្រភព និងកាលបរិច្ឆេទច្បាស់លាស់ សូមកុំចែករំលែកបន្តឱ្យសោះ ហើយត្រូវរួមគ្នាធ្វើការរាយការណ៍ (Report) ព្រមទាំងគិតត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ។
VDO Inside: យុវតី យី សុខរ៉ា បានផ្ដាំផ្ញើដល់អ្នកលេងបណ្ដាញសង្គមទាំងអស់ថា ពេលជួបប្រទះព័ត៌មានដែលគ្មានប្រភព និងកាលបរិច្ឆេទច្បាស់លាស់ សូមកុំចែករំលែកបន្តឱ្យសោះ ហើយត្រូវរួមគ្នាធ្វើការរាយការណ៍ (Report) ព្រមទាំងគិតត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ។


បទយកការណ៍
ព័ត៌មានក្លែងក្លាយកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បុគ្គល និងសង្គមជាតិទាំងមូល ហេតុនេះសូមមិត្តៗយុវសិស្សទាំងអស់ ត្រូវពិនិត្យផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់ មុននឹងធ្វើការចែករំលែក
VDO Inside: យុវតី ឌិត ហុងសៀង សិស្សវិទ្យាល័យគូលែន បានលើកឡើងថា ព័ត៌មានក្លែងក្លាយកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បុគ្គល និងសង្គមជាតិទាំងមូល ហេតុនេះសូមមិត្តៗយុវសិស្សទាំងអស់ ត្រូវពិនិត្យផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់ មុននឹងធ្វើការចែករំលែក (Share)។


បទយកការណ៍
លោកស្រី ហែម សុគុណពិសី៖ មុននឹងផ្សព្វផ្សាយព័ត៌មានអ្វីមួយគឺត្រូវត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ជាមុន មុននឹងចែករំលែក ជាពិសេសដើម្បីកាន់តែច្បាស់ត្រូវពិនិត្យមើលប្រភពព័ត៌មានដែលអាចជឿរទុកចិត្តបានគឺ ត្រូវផ្ដោតទៅលើផេកផ្លូវការរបស់រាជរដ្ឋាភិបាល!
VDO Inside: លោកស្រី ហែម សុគុណពិសី ប្រធាន មន្ទីរព័ត៌មាន ខេត្តព្រះវិហារ បានថ្លែងថា មុននឹងផ្សព្វផ្សាយព័ត៌មានអ្វីមួយគឺត្រូវត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ជាមុន មុននឹងចែករំលែក ជាពិសេសដើម្បីកាន់តែច្បាស់ត្រូវពិនិត្យមើលប្រភពព័ត៌មានដែលអាចជឿរទុកចិត្តបានគឺ ត្រូវផ្ដោតទៅលើផេកផ្លូវការរបស់រាជរដ្ឋាភិបាល! ក្នុងយុទ្ធនាការជំហានទី២ នៅស្រុកគូលែន

