
«៣កុំ ៣ត្រូវ» អាវក្រោះឌីជីថលថ្មី បំពាក់ជូនយុវសិស្សជាង ១,០០០នាក់ នៅស្រុករវៀង ដើម្បីវាយបកចំពោះព័ត៌មានក្លែងក្លាយ!
នៅពេលយើងឃើញព័ត៌មាននៅលើបណ្តាញសង្គម ហើយយើងងាយជឿ និងឆាប់ចែករំលែកពេក នោះយើងបានធ្លាក់ខ្លួនទៅក្នុងអន្ទាក់ព័ត៌មានក្លែងក្លាយទៅហើយ។ នេះជាសារដាស់ស្មារតីដ៏មានទម្ងន់ ផ្ញើត្រង់ទៅកាន់ស្រទាប់យុវវ័យ ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងសកម្មនៅកម្ពុជា។ ការដាស់តឿននេះ បានធ្វើឡើងនៅក្នុងឱកាសដែល មន្ទីរព័ត៌មានខេត្តព្រះវិហារ បានបន្តរៀបចំអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» នៅវិទ្យាល័យរវៀង ស្ថិតក្នុងស្រុករវៀង។










