ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សិល្បៈនិងវប្បធម៌
លោកស្រី អៀង លីដា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន ឱ្យចូលរួមធ្វើបុណ្យទាន ពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឱ្យបានច្រើនកុះករ
លោកស្រី អៀង លីដា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន ឱ្យចូលរួមធ្វើបុណ្យទាន ពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឱ្យបានច្រើនកុះករ ដើម្បីរួមគ្នាថែរក្សា និងការពារប្រពៃណី ទំនៀមទម្លាប់ព្រះពុទ្ធសាសនាដ៏ថ្លៃថ្លារបស់ដូនតាយើងកុំឱ្យបាត់បង់។


សិល្បៈនិងវប្បធម៌
យុវតី គីម រ៉ាវី បានបង្ហាញចំណាប់អារម្មណ៍ និងមនោសញ្ចេតនាចំពោះប្រពៃណីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីដ៏សំខាន់របស់ខ្មែរ
យុវតីរូបនេះ ក៏បានឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន និងកងទ័ពកម្ពុជាដែលបានពលីជីវិតក្នុងសង្គ្រាមឈ្លានពានរបស់កងយោធាថៃ ដើម្បីរំលឹកដល់គុណូបការៈ និងការលះបង់យ៉ាងធំធេង ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។


ទេសចរណ៍
ចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ ដែលបានមកលេងកម្សាន្ដ ក្នុងកម្មវិធី «បុណ្យភ្នំ» នៅរមណីយដ្ឋានអាកាសាភ្នំត្បែង!
ចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ ដែលបានមកលេងកម្សាន្ដ ក្នុងកម្មវិធី «បុណ្យភ្នំ» នៅរមណីយដ្ឋានអាកាសាភ្នំត្បែង!


ទេសចរណ៍
បុណ្យភ្នំ អាកាសាភ្នំត្បែងខេត្តព្រះវិហារ មានរៀបចំអ្វីខ្លះ?
បុណ្យភ្នំ អាកាសាភ្នំត្បែងខេត្តព្រះវិហារ មានរៀបចំអ្វីខ្លះ? តោះមកស្ដាប់ពីចំណាប់អារម្មណ៍លោក ហួន ហៀប ដែលបានមកចូលរួមកម្សាន្តផ្ទាល់ទាំងអស់គ្នា!


ទេសចរណ៍
ប្អូនប្រុស ហុក ឃីស៊ីផាត បង្ហាញអារម្មណ៍សប្បាយរីករាយ ដែលបានចូលរួមលេងនៅក្នុងព្រឹត្តិការណ៍បុណ្យភ្នំ នៅអាកាសា ភ្នំត្បែងខេត្តព្រះវិហារថ្ងៃទី១!
ប្អូនប្រុស ហុក ឃីស៊ីផាត បង្ហាញអារម្មណ៍សប្បាយរីករាយ ដែលបានចូលរួមលេងនៅក្នុងព្រឹត្តិការណ៍បុណ្យភ្នំ នៅអាកាសា ភ្នំត្បែងខេត្តព្រះវិហារថ្ងៃទី១!


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរព័ត៌មានខេត្តព្រះវិហារ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅបន្ដក្នុងត្រីមាស៤ ឆ្នាំ២០២៦!
នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅផែនការសកម្មភាពការងារ សម្រាប់អនុវត្តបន្ដនៅក្នុងត្រីមាសទី៤ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រី ជាថ្នាក់ដឹកនាំការិយាល័យទាំង៥ ព្រមទាំងមន្ដ្រីរាជការ មន្ដ្រីជាប់កិច្ចសន្យា ជាច្រើនរូប។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរផែនការខេត្តព្រះវិហារ សហការជាមួយរដ្ឋបាលស្រុកគូលែន រៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីកៀងគរធនធានអភិវឌ្ឍន៍មូលដ្ឋាន!
មន្ទីរផែនការខេត្តព្រះវិហារ សហការជាមួយរដ្ឋបាល ស្រុកគូលែនរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ក្រុង-ស្រុក ឃុំ-សង្កាត់ ថ្នាក់ក្រុង-ស្រុក ឆ្នាំ២០២៦ នៅស្រុកគូលែន ក្រោមអធិបតីភាព លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អាជ្ញាធរស្រុក មេឃុំទាំង ៦ឃុំ អង្គការដៃគូ សប្បុរសជន និងមន្ត្រីអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តព្រះវិហារ រៀបចំពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក អបអរសាទរខួបលើកទី៣៣ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា!
នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះវិហារបានប្រារព្ធពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ជាលើកទី២ ក្នុងឱកាសខួបលើកទី ៣៣ឆ្នាំ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ (២៤កញ្ញា ១៩៩៣ - ២៤កញ្ញា ២០២៦) ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក មិន ស៊ីថា អភិបាលខេត្តស្តីទី ដើម្បីរំលឹក និងអបអរសាទរច្បាប់កំពូលរបស់ជាតិ។


សកម្មភាពថ្នាក់ដឹកនាំ
លោក មិន ស៊ីថា អភិបាលខេត្តស្តីទី ដឹកនាំប្រតិភូអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ នាយចំណង់ យ៉ែម លឹង នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ!
នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ គណៈប្រតិភូនៃរដ្ឋបាលខេត្តព្រះវិហារ ដឹកនាំដោយ លោក មិន ស៊ីថា អភិបាល នៃគណៈអភិបាលខេត្តស្តីទី បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព នាយចំណង់ យ៉ែម លឹង យុទ្ធជនក្រុម២ វរសេនាតូចលេខ៣៩២ កងពលតូចអន្តរាគមន៍លេខ៩ នៃកងពលធំអន្តរាគមន៍លេខ៣ ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០០:១០នាទី រំលងអធ្រាត្រ ក្នុងជន្មាយុ ៤៧ឆ្នាំ ដោយសារត្រូវផ្សែងពុលក្នុងពេលបំពេញភារកិច្ចនៅសមរភូមិទិសមុំបី ដែលពិធីបុណ្យត្រូវបានរៀបចំឡើងនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិស្រឡៅតូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។


បទយកការណ៍
បទយការណ៍៖ ការសាងជីវិតថ្មីប្រកបដោយស្នាមញញឹម និងក្តីសង្ឃឹម របស់ប្រជាពលរដ្ឋភៀសសឹក នៅភូមិតាកឹងបៃតង
នៅក្រោមបរិយាកាសត្រជាក់បង្គួរ និងអ័ព្ទស្តើងៗនាវេលាព្រឹកព្រលឹម ភូមិតាកឹងបៃតង គឺជាភូមិបង្កើតថ្មីក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំប្រជាពលរដ្ឋដែលជម្លៀសចេញពីតំបន់ប្រឈមមុខសង្គ្រាម ឬតំបន់ក្រហម ឱ្យមកសាងជីវិតថ្មី ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងក្តីសង្ឃឹមឡើងវិញ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម នេត្រ ភក្រ្ដា៖ បច្ចេកវិទ្យា គឺជាឧបករណ៍ ប៉ុន្តែមាតិកា គឺជាបេះដូង ហើយប្រព័ន្ធ គឺជាមធ្យោបាយ ប៉ុន្តែភាពជឿទុកចិត្តរបស់ប្រជាពលរដ្ឋ គឺជាគោលដៅ
ដូច្នេះ ការមានគេហទំព័រល្អ មិនទាន់គ្រប់គ្រាន់ទេ អ្វីដែលសំខាន់ជាងនេះ តើយើងអាចធ្វើឱ្យគេហទំព័រទាំងនេះ រស់រវើក មានប្រយោជន៍ ទាន់ពេលវេលា និងមានភាពជឿជាក់ បានកម្រិតណា។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «គេហទំព័ររួមមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥» នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋមន្រ្ដីក្រសួងព័ត៌មានណែនាំមន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានជាប្រចាំពង្រឹងគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវការពារសុចរិតភាព និងភាពជឿជាក់នៃព័ត៌មាន
ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានណែនាំមន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានជាប្រចាំ ពង្រឹងគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវការពារសុចរិតភាព និងភាពជឿជាក់នៃព័ត៌មាន ដើម្បីផ្សព្វផ្សាយឱ្យទាន់ពេលវេលា មានប្រភពច្បាស់លាស់ និងផ្ដល់នូវទំនុកចិត្តរបស់សាធារណជន ក៏ដូចជាប្រជាពលរដ្ឋចំពោះប្រព័ន្ធព័ត៌មានរបស់រដ្ឋ។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «គេហទំព័ររួមមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥» នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ចុះសួរសុខទុក្ខ និងស្វែងយល់ពីជីវភាពប្រជាពលរដ្ឋភៀសសឹក នៅភូមិតាកឹងបៃតង ស្រុកគូលែន!
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយប្រជាពលរដ្ឋភៀសសឹកតាមខ្នងផ្ទះ ស្ថិតនៅក្នុងភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។

