
រដ្ឋបាលក្រុងព្រះវិហារ៖ សេចក្តីជូនដំណឹង ស្តីពី ការចុះវាស់វែងកំណត់អ័ក្សផ្លូវលើដីចំណីផ្លូវ ចំនួន២ខ្សែ ផ្លូវម្លូព្រៃ និងផ្លូវកោះកេរ ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ!
រដ្ឋបាលក្រុងព្រះវិហារ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុន សហគ្រាស ម្ចាស់អាជីវកម្ម អាជីវករ និងសាធារណជន ដែលកំពុងរស់នៅ និងប្រកបមុខរបរតាមបណ្តោយ ផ្លូវម្ខាងព្រៃ និងផ្លូវកោះកេរ ក្នុងក្រុងព្រះវិហារឱ្យបានជ្រាបថា៖ ដោយទទួលបានគោលការណ៍ណែនាំពីថ្នាក់ដឹកនាំខេត្ត ក្នុងការកែលម្អសោភ័ណភាពផ្លូវ និងការពង្រីកផ្លូវធ្វើដំណើរ ក្នុងក្រុងព្រះវិហារនាពេលឆាប់ៗខាងមុខនេះ ក្រុមការងាររដ្ឋបាលក្រុងព្រះវិហារ សហការជាមួយក្រុមការងារថ្នាក់ខេត្ត មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរដែនដី កំណត់អ័ក្សដីចំណីផ្លូវលើផ្លូវម្ខាងព្រៃ និងផ្លូវកោះកេរ ចាប់ផ្តើមពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ រហូតដល់សកម្មភាពត្រូវកាត់បន្ថយ។










