
បទយការណ៍៖ ប្រជាសហគមន៍ស្រុកគូលែនបង្ហាញក្ដីរីករាយ ខណៈស្រូវសរីរាង្គឆ្នាំនេះកើនទាំងទិន្នផល និងតម្លៃ
ស្របពេលដែលរដូវច្រូតកាត់បានឈានមកដល់ វាលស្រែពណ៌មាស ក្នុងស្រុកគូលែន ខេត្តព្រះវិហារ កំពុងតែមានភាពមមាញឹកយ៉ាងខ្លាំង ខណៈការប្រមូលផលស្រូវសរីរាង្គ របស់កសិករក្នុងសហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របុរី ក៏មិនត្រឹមតែទទួលបានទិន្នផលស្រូវកើនឡើងលើសឆ្នាំមុនៗប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលធ្វើឱ្យកសិករកាន់តែសប្បាយរីករាយនោះ គឺហាងឆេងតម្លៃស្រូវនៅលើទីផ្សារកិច្ចសន្យា បានហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់ ដែលជាការបង្កើតប្រភពចំណូលដ៏ច្រើនសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ។











