ព័ត៌មានក្នុងខេត្ត

ខេត្តព្រះវិហារ ទទួលបានអត្រាសិស្សប្រឡងជាប់ «បាក់ឌុប» រហូតដល់ ៨៨% ដោយមានសិស្សទទួលបាននិទ្ទេស A ចំនួន ០៤នាក់ ក្នុងសម័យប្រឡង ឆ្នាំ២០២៦
សកម្មភាពថ្នាក់ដឹកនាំ
ខេត្តព្រះវិហារ ទទួលបានអត្រាសិស្សប្រឡងជាប់ «បាក់ឌុប» រហូតដល់ ៨៨% ដោយមានសិស្សទទួលបាននិទ្ទេស A ចំនួន ០៤នាក់ ក្នុងសម័យប្រឡង ឆ្នាំ២០២៦
ខេត្តព្រះវិហារ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ មានបេក្ខជនប្រឡងជាប់ជាស្ថាពររហូតដល់ ១,៧០២នាក់ ស្រី ១,០៤០នាក់ ស្មើនិង ៨៨% នៃចំនួនបេក្ខជនដែលបានមកប្រឡងសរុប ១,៩៣៥នាក់ ស្រី ១,១៤៤នាក់។ ក្នុងនោះសិស្សនិទ្ទេស A មានចំនួន ០៤នាក់ (ស្រី ០៣នាក់) រួមមាន៖ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ ចំនួន ០២នាក់ (ស្រី ០២នាក់) និងវិទ្យាល័យ ហ៊ុន សែន ភ្នំដែក ចំនួន ០១នាក់ ស្រី ០១នាក់) រួមនិងវិទ្យាល័យរវៀង ចំនួន ០១នាក់។
មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
សាខា ប.ស.ស. ខេត្តព្រះវិហារ បន្តនាំយក “ខែលគាំពារសង្គម” ជូនប្រជាពលរដ្ឋរហូតដល់មូលដ្ឋាន
បទយកការណ៍
សាខា ប.ស.ស. ខេត្តព្រះវិហារ បន្តនាំយក “ខែលគាំពារសង្គម” ជូនប្រជាពលរដ្ឋរហូតដល់មូលដ្ឋាន
ប្រព័ន្ធគាំពារសង្គម គឺជាគ្រឹះយ៉ាងរឹងមាំក្នុងការលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ស្ថិតក្រោមការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា សាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ខេត្តព្រះវិហារ បាននិងកំពុងបំពេញបេសកកម្មយ៉ាងសកម្មក្នុងការទាញយកបងប្អូនកម្មករ-និយោជិត មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋប្រកបមុខរបរស្វ័យនិយោជន៍ ឱ្យទទួលបាននូវកិច្ចគាំពារប្រកបដោយសមធម៌ បរិយាបន្ន និងបរិវត្តកម្ម។
មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
ថ្នាក់ដឹកនាំ នាំយកអំណោយស្បៀងអាហារ និងថវិកា ទៅឧបត្ថម្ភជូនកងកម្លាំងប្រដាប់អាវុធឈរជើងការពារព្រំដែនក្នុងខេត្តព្រះវិហារ!
សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំ នាំយកអំណោយស្បៀងអាហារ និងថវិកា ទៅឧបត្ថម្ភជូនកងកម្លាំងប្រដាប់អាវុធឈរជើងការពារព្រំដែនក្នុងខេត្តព្រះវិហារ!
នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជិត គន្ធុល អគ្គធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បាននាំយកស្បៀងអាហារ រួមទាំងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ចៅៗ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី ទៅប្រគល់ជូននាយទាហាន នាយទាហានរង ពលទាហាន និងនាយ-ពលនគរបាល ដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសទី១ ខេត្តព្រះវិហារ។
មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
កិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤!
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤!
នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅសាលប្រជុំសាលាខេត្តព្រះវិហារ មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ខូយ ឃុនហ៊ ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និងឯកឧត្តម មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំង៣ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង៨ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
ប្រតិភូ ស.ស.យ.ក. ខេត្តព្រះវិហារ ចូលរួមកម្មវិធីជួបជុំយុវជនត្រីភាគី កម្ពុជា-ឡាវ-វៀតណាម នៅខេត្តហ្សាឡាយ ដកស្រង់បទពិសោធន៍ និងបើកឱកាសពាណិជ្ជកម្មតំបន់ព្រំដែន!
សកម្មភាពថ្នាក់ដឹកនាំ
ប្រតិភូ ស.ស.យ.ក. ខេត្តព្រះវិហារ ចូលរួមកម្មវិធីជួបជុំយុវជនត្រីភាគី កម្ពុជា-ឡាវ-វៀតណាម នៅខេត្តហ្សាឡាយ ដកស្រង់បទពិសោធន៍ និងបើកឱកាសពាណិជ្ជកម្មតំបន់ព្រំដែន!
កិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរវាងយុវជន និងសហគ្រិនវ័យក្មេងនៃប្រទេសជិតខាងទាំងបី កម្ពុជា ឡាវ និងវៀតណាម កាន់តែត្រូវបានរឹតបន្តឹងយ៉ាងរឹងមាំបន្ថែមទៀត។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះវិហារ បានអញ្ជើញចូលរួមក្នុងកម្មវិធីជួបជុំយុវជនត្រីភាគី ដើម្បីផ្លាស់ប្តូរបទពិសោធន៍ បើកឱកាសពាណិជ្ជកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ព្រំដែនឱ្យកាន់តែមានភាពរីកចម្រើន។
មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈអនឡាញ
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈអនឡាញ
ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈអនឡាញ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥៖
មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
ពិធីបិទសិក្ខាសាលាណែនាំការប្រើប្រាស់សៀវភៅសិក្សាគោល «អប់រំកាយ និងកីឡា» ដល់លោកគ្រូ-អ្នកគ្រូ នៅតាមសាលារៀនរងផលប៉ះពាល់ពីសង្គ្រាម ក្នុងខេត្តព្រះវិហារ!
អប់រំ និងកីឡា
ពិធីបិទសិក្ខាសាលាណែនាំការប្រើប្រាស់សៀវភៅសិក្សាគោល «អប់រំកាយ និងកីឡា» ដល់លោកគ្រូ-អ្នកគ្រូ នៅតាមសាលារៀនរងផលប៉ះពាល់ពីសង្គ្រាម ក្នុងខេត្តព្រះវិហារ!
ក្រោយដំណើរការរយៈពេល ០៤ថ្ងៃពេញ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ សិក្ខាសាលាស្ដីពី «ការផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅ សិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា» ដល់លោកគ្រូ អ្នកគ្រូ កំពុងបង្រៀននៅតាមសាលារៀនដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ ក្នុងខេត្តព្រះវិហារ ត្រូវបានរៀបចំពិធីបិទ ក្រោមអធិបតីភាព ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសពលទាហាន នៃកងរាជអាវុធហត្ថ
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសពលទាហាន នៃកងរាជអាវុធហត្ថ
បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវការជ្រើសរើស ពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថ ដោយឥតគិតប្រាក់
មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំគូលែនត្បូង ពិនិត្យដំណើរការធ្វើអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ!
សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំគូលែនត្បូង ពិនិត្យដំណើរការធ្វើអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ!
នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ លោកស្រី ហែម សុគុណពិសី ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំគូលែនត្បូង បានសហការជាមួយអាជ្ញាធរឃុំ កម្លាំងប៉ុស្តិ និង មន្ត្រីជំនាញអត្តសញ្ញាណកម្មនៃអធិការដ្ឋាននគបាលស្រុកគូលែន ខេត្តព្រះវិហារ ចុះពិនិត្យ និងតាមដានដំណើរការផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ ចូលរួមពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ លោក អាន សារិទ្ធិ
សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ ចូលរួមពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ លោក អាន សារិទ្ធិ
​នាថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ លោក អាន សារិទ្ធិ អតីតមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ។
មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
ល.ខ.ប ខេត្តព្រះវិហារ បើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអំពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦»
សកម្មភាពអាជ្ញាធរ
ល.ខ.ប ខេត្តព្រះវិហារ បើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអំពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦»
លេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តព្រះវិហារ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយលិខិតលេខ ០១០ គ.ជ.ប.ស.ណ. ស្ដីពីការផ្ដល់លិខិតអញ្ជើញ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត រៀបចំសិក្ខាសាលាណែនាំការប្រើប្រាស់សៀវភៅសិក្សាគោល «អប់រំកាយ និងកីឡា» ដល់លោកគ្រូ-អ្នកគ្រូ នៅតាមសាលារៀនរងផលប៉ះពាល់ពីសង្គ្រាម ក្នុងខេត្តព្រះវិហារ!
អប់រំ និងកីឡា
នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត រៀបចំសិក្ខាសាលាណែនាំការប្រើប្រាស់សៀវភៅសិក្សាគោល «អប់រំកាយ និងកីឡា» ដល់លោកគ្រូ-អ្នកគ្រូ នៅតាមសាលារៀនរងផលប៉ះពាល់ពីសង្គ្រាម ក្នុងខេត្តព្រះវិហារ!
នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត នៃក្រសួងអប់រំ យុវជន និងកីឡា បានបើកសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅ សិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា» ដល់លោកគ្រូ អ្នកគ្រូ កំពុងបង្រៀននៅតាមសាលារៀនដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ នៅខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា។
មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
កិច្ចប្រជុំពិភាក្សា ស្តីពីការបន្តរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើពលិកម្មក្នុងសម័យសង្គ្រាមនៅកម្ពុជា ក្នុងខេត្តព្រះវិហារ សម្រាប់រដូវប្រាំងឆ្នាំ២០២៦-២០២៧!
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិភាក្សា ស្តីពីការបន្តរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើពលិកម្មក្នុងសម័យសង្គ្រាមនៅកម្ពុជា ក្នុងខេត្តព្រះវិហារ សម្រាប់រដូវប្រាំងឆ្នាំ២០២៦-២០២៧!
នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ នៅសាលប្រជុំអគាររដ្ឋបាលសាលាខេត្តព្រះវិហារ មានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពីកិច្ចសហប្រតិបត្តិការបន្តរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានធ្វើពលិកម្មក្នុងសម័យសង្គ្រាមនៅកម្ពុជា ក្នុងខេត្តព្រះវិហារ សម្រាប់រដូវប្រាំងឆ្នាំ២០២៦-២០២៧ រវាងគណៈកម្មការជំនាញខេត្តហ្សាឡាយ (វៀតណាម) និងគណៈកម្មការជំនាញខេត្តព្រះវិហារ (កម្ពុជា)។
មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត