
ពិធីបិទសិក្ខាសាលាណែនាំការប្រើប្រាស់សៀវភៅសិក្សាគោល «អប់រំកាយ និងកីឡា» ដល់លោកគ្រូ-អ្នកគ្រូ នៅតាមសាលារៀនរងផលប៉ះពាល់ពីសង្គ្រាម ក្នុងខេត្តព្រះវិហារ!
ក្រោយដំណើរការរយៈពេល ០៤ថ្ងៃពេញ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ សិក្ខាសាលាស្ដីពី «ការផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅ សិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា» ដល់លោកគ្រូ អ្នកគ្រូ កំពុងបង្រៀននៅតាមសាលារៀនដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ ក្នុងខេត្តព្រះវិហារ ត្រូវបានរៀបចំពិធីបិទ ក្រោមអធិបតីភាព ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។










