
នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត រៀបចំសិក្ខាសាលាណែនាំការប្រើប្រាស់សៀវភៅសិក្សាគោល «អប់រំកាយ និងកីឡា» ដល់លោកគ្រូ-អ្នកគ្រូ នៅតាមសាលារៀនរងផលប៉ះពាល់ពីសង្គ្រាម ក្នុងខេត្តព្រះវិហារ!
នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត នៃក្រសួងអប់រំ យុវជន និងកីឡា បានបើកសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅ សិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា» ដល់លោកគ្រូ អ្នកគ្រូ កំពុងបង្រៀននៅតាមសាលារៀនដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ នៅខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា។










