
កិច្ចប្រជុំពិភាក្សា ស្តីពីការបន្តរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើពលិកម្មក្នុងសម័យសង្គ្រាមនៅកម្ពុជា ក្នុងខេត្តព្រះវិហារ សម្រាប់រដូវប្រាំងឆ្នាំ២០២៦-២០២៧!
នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ នៅសាលប្រជុំអគាររដ្ឋបាលសាលាខេត្តព្រះវិហារ មានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពីកិច្ចសហប្រតិបត្តិការបន្តរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានធ្វើពលិកម្មក្នុងសម័យសង្គ្រាមនៅកម្ពុជា ក្នុងខេត្តព្រះវិហារ សម្រាប់រដូវប្រាំងឆ្នាំ២០២៦-២០២៧ រវាងគណៈកម្មការជំនាញខេត្តហ្សាឡាយ (វៀតណាម) និងគណៈកម្មការជំនាញខេត្តព្រះវិហារ (កម្ពុជា)។










