ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
លោកស្រី ហែម សុគុណពិសី កោតសរសើរមន្ត្រីជំនាញ និងមន្ត្រីកិច្ចសន្យា ដែលច្នៃប្រឌិតការងារផ្សព្វផ្សាយយ៉ាងសកម្ម ក្នុងត្រីមាសទី២!
គំនិតច្នៃប្រឌិតខ្ពស់ក្នុងការផលិតទម្រង់ព័ត៌មានថ្មីៗ តាមរយៈការបង្កើតកម្មវិធីលេងឆាលេន (Challenge) និងការសម្ដែងរឿងខ្លី ក្នុងយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ទាំងជំហានទីមួយ និងជំហានទីពីរ ព្រមទាំងការលះបង់កម្លាំងកាយចិត្តទាំងមន្ត្រីរាជការ ទាំងមន្ដ្រីកិច្ចសន្យាទាំងអស់ ត្រូវបានលោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត ស្ងើចសរសើរ និងវាយតម្លៃខ្ពស់បំផុត។


សន្តិសុខសង្គម
គ្រោះអគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ ២ខ្នង យ៉ាងដំណំ ផ្ដើមចេញពីការដុតភ្លើងដាំបាយទុកចោល!
ករណីអគ្គីភ័យដ៏គួរឱ្យរន្ធត់មួយបានកើតឡើង បណ្តាលឱ្យឆាបឆេះផ្ទះសម្បែងរបស់ប្រជាពលរដ្ឋអស់ចំនួន ០២ខ្នងយ៉ាងដំណំ និងបង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិសម្ភារៈប្រើប្រាស់ជាច្រើន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៣ និង០០នាទី រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ ដែលមានទីតាំងស្ថិតនៅភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តព្រះវិហារ បើកកិច្ចប្រជុំផ្សព្វផ្សាយ និងប្រមូលធាតុចូលសម្រាប់រៀបចំផែនការសកម្មភាពអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រកម្ពុជា ២០២៤-២០៣០
ការរៀបចំផែនការសកម្មភាពផ្សព្វផ្សាយអំពីក្របខណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០ core២៤-២០៣០ គឺផ្តល់ជាប្រយោជន៍យ៉ាងធំធេងសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសមន្ទីរ-អង្គភាព និងរដ្ឋបាលក្រុង-ស្រុកទាំងអស់ ក្នុងការរួមគ្នាពិចារណាដាក់បញ្ចូលសូចនាករគន្លឹះៗ ទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឬបង្កើតជាផែនការសកម្មភាពដាច់ដោយឡែក សម្រាប់តាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ឱ្យមានប្រសិទ្ធភាពខ្ពស់។


បទយកការណ៍
យុវជន ហ៊ុំ ម៉េងហួ បានសម្ដែងនូវក្ដីរីករាយដែលបានចូលរួមក្នុងយុទ្ធនាការ <និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២>
Video in side៖ យុវជន ហ៊ុំ ម៉េងហួ សិស្សវិទ្យាល័យរវៀង បានសម្ដែងនូវក្ដីរីករាយដែលបានចូលរួមក្នុងយុទ្ធនាការ <និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២> ដែលជាវេទិការតម្រង់ទិសដល់យុវជន ជាសិស្សានុសិស្ស បានយល់ដឹងពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ!


បទយកការណ៍
យុវតី រ៉េត ឡៃហ៊ីម លើកឡើងថាក្នុងនាមយើងជាយុវវ័យដើរទាន់សម័យ មុននឹងធ្វើការផ្សព្វផ្សាយព័ត៌មានអ្វីមួយគួរតែព្យាយាមស្វែងយល់ពីប្រភពច្បាស់លាស់ជាមុនសិន ជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើអោយសង្គមវឹកវរ!
Video in side៖ យុវតី រ៉េត ឡៃហ៊ីម ជាយុវសិស្សវិទ្យាល័យរវៀង លើកឡើងថាក្នុងនាមយើងជាយុវវ័យដើរទាន់សម័យ មុននឹងធ្វើការផ្សព្វផ្សាយព័ត៌មានអ្វីមួយគួរតែព្យាយាមស្វែងយល់ពីប្រភពច្បាស់លាស់ជាមុនសិន ជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើអោយសង្គមវឹកវរ!


នយោបាយ
ពិធីបិទវគ្គអប់រំនយោបាយដល់មន្រ្តីគណបក្សជំនាន់ទី១៨!
វគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី១៨ មានរយៈពេលរៀន ០៣ថ្ងៃជាប់គ្នា ដោយ បានចាប់ផ្តើមពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដែលមានសមាសភាពចូលរួមរៀនសូត្រ មានចំនួនសរុប ៦១នាក់ ស្រី ១៣នាក់។


ទេសចរណ៍
អាថ៌កំបាំងនៃឈ្មោះ «តាំងយូរ» និងទីសក្ការៈដ៏ស័ក្តិសិទ្ធិលោកតាសួង!
តើលោកអ្នកដឹងទេថា ហេតុអ្វីបានជាទីនេះមានឈ្មោះថា «វត្តតាំងយូរ»? ផ្អែកតាមប្រវត្តិរឿងរ៉ាវតាំងពីបុរមបុរាណដូនតាមក ឈ្មោះដ៏មានអត្ថន័យនេះ គឺត្រូវបានហៅសម្គាល់ទៅតាមទម្រង់នៃផ្ទាំងថ្មធម្មជាតិដ៏ធំអស្ចារ្យមួយដុំ ដែលដុះឡើងមានរបៀបរៀបរយដូចជា «ឆ័ត្រ» យ៉ាងដូច្នោះដែរ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គីម រិទ្ធី និងលោកជំទាវ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋភៀសសឹកនៅ ស្រុកគូលែន!
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ និងគិតគូរជាប្រចាំចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូន ដោយមិនដែលបោះបង់ចោលប្រជាពលរដ្ឋណាម្នាក់ ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។


ទេសចរណ៍
ជួបស្នេហ៍ក្បែរវត្តតាំងយូរ ៖ មនោសញ្ចេតនាដ៏កក់ក្តៅរបស់ “ចាបសួគ៌ខៀវ” ក្រាបថែទាំសម្បុកកូន ក្នុងទឹកដីបេតិកភណ្ឌធម្មជាតិខេត្តព្រះវិហារ!
ស្គាល់ទេ! នេះជាសត្វ «ចាបសួគ៌ខៀវ» (Black-naped Monarch) ដែលកំពុងបង្ហាញខ្លួនយ៉ាងស្រស់ស្អាត និងបង្ហាញពីក្តីស្រឡាញ់ដ៏ធំធេងក្នុងការក្រាបថែទាំពងកូននៅក្នុងសម្បុករបស់ខ្លួន ដែលត្រូវបានថតជាប់ផ្ទាល់នៅក្បែរវត្តតាំងយូរ ក្នុងសហគមន៍តំបន់ការពារធម្មជាតិតាំងយូរ នៃតំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំត្បែងមានជ័យ» ខេត្តព្រះវិហារ។


សកម្មភាពអាជ្ញាធរ
ចាប់ឆ្នោតប្រគល់ផ្ទះ ១០២ខ្នងបន្ថែមទៀត ជូនប្រជាពលរដ្ឋភៀសសឹក នៅភូមិតាកឹងបៃតង!
ការចាប់ឆ្នោតជ្រើសរើសលេខផ្ទះនាឱកាសនេះ គឺជាការអនុវត្តសកម្មភាពជាបន្តបន្ទាប់ ហើយក្នុងជំហានទី៣នេះ មានផ្ទះសរុបចំនួន ១០២ខ្នងផ្ទះបន្ថែមទៀត ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងរៀបចំពិធីចាប់ឆ្នោតប្រគល់ជូនទៅដល់ដៃបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងមានតម្រូវការចាំបាច់។


នយោបាយ
ពិធីបើកវគ្គអប់រំនយោបាយដល់មន្ត្រីគណបក្សជំនាន់ទី១៨
នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ គណៈឃោសនាអប់រំនៃគណៈកម្មាធិការគណបក្សខេត្តបើកវគ្គអប់រំនយោបាយជំនាន់ទី១៨ដល់មន្ត្រីគណបក្សស្រុកគូលែន ក្រោមអធិបតី ឯកឧត្តម ខូយ ឃុនហ៊ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណបក្សខេត្ត នៅស្នាក់ការគណបក្សស្រុកគូលែន។


ការអភិវឌ្ឍ
ក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ចុះពិនិត្យវឌ្ឍនភាពគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅខេត្តព្រះវិហារ!
ក្រុមការងារនៃអង្គភាពគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព ដឹកនាំដោយ លោក ទិត្យ សុផា អគ្គាធិការរង និងជានាយកកម្មវិធី រួមជាមួយ លោក យ៉ា សំអុល ប្រធានក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអញ្ជើញចុះពិនិត្យមើលពីវឌ្ឍនភាពការងារអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តព្រះវិហារ បានចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម ប្រាក់ សុវណ្ណ និងឯកឧត្តម គីម រិទ្ធី ថ្នាក់ដឹកនាំខេត្តព្រះវិហារ បានចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន។

