
គ្រោះអគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ ២ខ្នង យ៉ាងដំណំ ផ្ដើមចេញពីការដុតភ្លើងដាំបាយទុកចោល!
ករណីអគ្គីភ័យដ៏គួរឱ្យរន្ធត់មួយបានកើតឡើង បណ្តាលឱ្យឆាបឆេះផ្ទះសម្បែងរបស់ប្រជាពលរដ្ឋអស់ចំនួន ០២ខ្នងយ៉ាងដំណំ និងបង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិសម្ភារៈប្រើប្រាស់ជាច្រើន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៣ និង០០នាទី រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ ដែលមានទីតាំងស្ថិតនៅភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។









