ព័ត៌មានក្នុងខេត្ត

សេចក្តីប្រកាសព័ត៌មាន  របស់ក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
សេចក្តីប្រកាសព័ត៌មាន  អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០:២៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទ្វារព្រំដែនអនុ្តរជាតិស្ទឹងបត់ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន ក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា និងការពារអាយុជីវិតប្រជាពលរដ្ឋ និងឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។
មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
អាជ្ញាធរខេត្តព្រះវិហារ និងសៀមរាប រួមគ្នាកែសម្រួល និងផ្ទៀងផ្ទាត់ព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ ឱ្យមានភាពច្បាស់លាស់ បង្កើនប្រសិទ្ធភាពការងារគ្រប់គ្រងដែនដី!
សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តព្រះវិហារ និងសៀមរាប រួមគ្នាកែសម្រួល និងផ្ទៀងផ្ទាត់ព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ ឱ្យមានភាពច្បាស់លាស់ បង្កើនប្រសិទ្ធភាពការងារគ្រប់គ្រងដែនដី!
នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ តំណាង ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំប្រតិភូអមដំណើរ រួមមានមន្ត្រីជំនាញនៃរដ្ឋបាលខេត្ត តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកអភិបាលស្រុកគូលែន និងស្រុកសង្គមថ្មី ព្រមទាំងអាជ្ញាធរដែនដីក្នុងមូលដ្ឋាន ចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តព្រះវិហារ និងខេត្តសៀមរាប។
មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
ខេត្តព្រះវិហារ ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”
សកម្មភាពថ្នាក់ដឹកនាំ
ខេត្តព្រះវិហារ ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”
អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”។
មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
វត្ថុតាងគ្រឿងញៀនជាង ១,៣០០គីឡូក្រាម ត្រូវបានរដ្ឋបាលខេត្តព្រះវិហារ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញចោល!
សកម្មភាពថ្នាក់ដឹកនាំ
វត្ថុតាងគ្រឿងញៀនជាង ១,៣០០គីឡូក្រាម ត្រូវបានរដ្ឋបាលខេត្តព្រះវិហារ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញចោល!
រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំពិធីអបអសាទរ «ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន» ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» ព្រមទាំងបានឈានទៅដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀនសរុបជាង ១,៣០៥គីឡូក្រាម ដែលសមត្ថកិច្ចបង្ក្រាបបាននាពេលកន្លងមក។
មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការបន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលាក្នុងសង្គមឌីជីថល គឺការចែករំលែកព័ត៌មានពិត និងប្រកបដោយការទទួលខុសត្រូវ
សកម្មភាពថ្នាក់ដឹកនាំ
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការបន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលាក្នុងសង្គមឌីជីថល គឺការចែករំលែកព័ត៌មានពិត និងប្រកបដោយការទទួលខុសត្រូវ
ក្រសួងព័ត៌មានបានបន្តបេសកកម្មយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន សាមគ្គីមានជ័យ ដោយផ្តោតលើការបន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលា។ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារយុទ្ធនាការដឹកនាំដោយ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងាររៀបចំយុទ្ធនាការក្រសួងព័ត៌មាន បានបន្តចុះអប់រំ និងផ្សព្វផ្សាយផ្ទាល់ដល់សិស្សានុសិស្សអំពីសារៈសំខាន់នៃការបន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលា តាមរយៈការផ្សាយ និងចែករំលែកព័ត៌មានពិត មានប្រភពច្បាស់លាស់ដែលជាកាតាលីករដ៏ចាំបាច់មួយក្នុងការរួមចំណែកលុបបំបាត់ការផ្សាយបែបបំពុល និងព័ត៌មានក្លែងក្លាយ ព្រមទាំងចូលរួមលើកកម្ពស់សន្តិសុខព័ត៌មាន និងសុវត្ថិភាពសង្គមឌីជីថល។
មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ៣ខែនៃយុទ្ធនាការជំហានទី២ ក្រសួងព័ត៌មានបញ្រ្ជាបអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដល់សិស្សនៅជាង៤០សាលា ក្នុង១៤រាជធានី-ខេត្ត
សកម្មភាពថ្នាក់ដឹកនាំ
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ៣ខែនៃយុទ្ធនាការជំហានទី២ ក្រសួងព័ត៌មានបញ្រ្ជាបអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដល់សិស្សនៅជាង៤០សាលា ក្នុង១៤រាជធានី-ខេត្ត
បន្ទាប់ពីត្រូវបានបើកឱ្យដំណើរការជាផ្លូវការ ពោលគឺរយៈពេលប្រមាណ៣ខែ យុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ បានធ្វើដំណើរទៅកាន់វិទ្យាល័យ និងអនុវិទ្យាល័យ ក្នុងរាជធានី-ខេត្តសរុបចំនួន ១៤ ហើយ គិតចាប់តាំងពីថ្ងៃទី១៨ ខែឧសភា រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ។ ក្នុងសកម្មភាពយុទ្ធនាការ ក្រុមការងាររបស់ក្រសួងនិងមន្ទីរព័ត៌មាន ដោយសហការជាមួយក្រសួងនិងមន្ទីរអបរំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរក្នុងរាជធានីខេត្ត បានចុះអប់រំ និងផ្សព្វផ្សាយដោយផ្ទាល់ដល់សិស្សានុសិស្សជាង ៥ម៉ឺន៦ពាន់នាក់ ដែលរៀននៅវិទ្យាល័យ និងអនុវិទ្យាល័យចំនួន៤១ ក្នុងរាជធានីភ្នំពេញ ខេត្តព្រះវិហារ, តាកែវ, កំពង់ស្ពឺ, កំពត, កែប, កោះកុង, ពោធិ៍សាត់, កំពង់ធំ, កំពង់ចាម, សៀមរាប, បាត់ដំបង, ខេត្តកំពង់ឆ្នាំង និងខេត្តឧត្តរមានជ័យ។
មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
សូមទស្សនា៖ ល្ខោននិយាយ រឿង «គ្រឿងញៀនបំផ្លាញជីវិតខ្ញុំ»
បទយកការណ៍
សូមទស្សនា៖ ល្ខោននិយាយ រឿង «គ្រឿងញៀនបំផ្លាញជីវិតខ្ញុំ»
សម្ដែងដោយ ៖ ក្រុមសិល្បៈ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ ថត និងកាត់ត ៖ ក្រុមការងារមន្ទីរព័ត៌មាន ខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
កូនឈើព្រៃចម្រុះ ៥,០០០ដើម ត្រូវបានអាជ្ញាធរខេត្តព្រះវិហារ និងក្រសួងបរិស្ថាន នាំយកទៅដាំស្ដារគម្របព្រៃឈើឡើងវិញ ក្នុងដែនជម្រកសត្វព្រៃបឹងពែរ!
បរិស្ថាន
កូនឈើព្រៃចម្រុះ ៥,០០០ដើម ត្រូវបានអាជ្ញាធរខេត្តព្រះវិហារ និងក្រសួងបរិស្ថាន នាំយកទៅដាំស្ដារគម្របព្រៃឈើឡើងវិញ ក្នុងដែនជម្រកសត្វព្រៃបឹងពែរ!
ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងបង្កើនគម្របព្រៃបៃតងឡើងវិញ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ បានបើកយុទ្ធនាការដាំកូនឈើព្រៃចម្រុះចំនួន ៥,០០០ដើម រួមមាន៖ បេង ក្រញូង កកោះ គុយ និងស្មាច់ នៅលើផ្ទៃដីសរុប ២០.៣៩ហិកតា ក្នុងសហគមន៍តំបន់ការពារធម្មជាតិ «ជីឱកបឹងប្រិយ៍» នៃដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតក្នុងឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
តើបណ្ណបើកបរដែលហួសសុពលភាពមានការពិន័យដែរឬទេ?
សេចក្តីជូនដំណឹង
តើបណ្ណបើកបរដែលហួសសុពលភាពមានការពិន័យដែរឬទេ?
ហើយដើម្បីបន្តសុពលភាពបណ្ណបើកបរ ត្រូវការឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន? » សម្រាប់បណ្ណបើកបរយានយន្ត ដែលហួសសុពលភាពមិនលើសពី 30ថ្ងៃ មិនមានការពិន័យឡើយ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
អង្គការអាដ្រា សហការជាមួយមន្ទីរអប់រំខេត្តព្រះវិហារ ប្រារព្ធទិវា «រំលឹកគុណលោកឪពុកអ្នកម្ដាយ» បណ្ដុះស្មារតីដឹងគុណចំពោះមាតាបិតាដល់យុវសិស្ស នៅស្រុកសង្គមថ្មី!
សកម្មភាពអាជ្ញាធរ
អង្គការអាដ្រា សហការជាមួយមន្ទីរអប់រំខេត្តព្រះវិហារ ប្រារព្ធទិវា «រំលឹកគុណលោកឪពុកអ្នកម្ដាយ» បណ្ដុះស្មារតីដឹងគុណចំពោះមាតាបិតាដល់យុវសិស្ស នៅស្រុកសង្គមថ្មី!
«គម្រោងយើងរួមគ្នា» នៃអង្គការអាដ្រាកម្ពុជា ប្រចាំខេត្តព្រះវិហារ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដោយមានការឧបត្ថម្ភគាំទ្រយ៉ាងថ្លៃថ្លាពី មូលនិធិសកលកាណាដា និងអង្គការអាដ្រាកាណាដា បានរៀបចំទិវា «រំលឹកគុណលោកឪពុកអ្នកម្ដាយ» នៅអនុវិទ្យាល័យសង្គមថ្មី ស្រុកសង្គមថ្មី ដើម្បីបញ្ជ្រាបសារដាស់តឿន និងអប់រំចិត្តគំនិតប្អូនៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សី ឱ្យស្គាល់ពីតម្លៃនៃគុណូបការៈដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់លោកឪពុកអ្នកម្ដាយ។
មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
កិច្ចប្រជុំពិភាក្សា និងចុះពិនិត្យជាក់ស្តែងករណីសាងសង់លំនៅឋានរំលោភលើដីចំណីផ្លូវ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ!
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិភាក្សា និងចុះពិនិត្យជាក់ស្តែងករណីសាងសង់លំនៅឋានរំលោភលើដីចំណីផ្លូវ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ!
នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅសាលប្រជុំរដ្ឋបាលសាលាស្រុកឆែប បានរៀបចំកិច្ចប្រជុំពិភាក្សាលើករណីឈ្មោះ ជួប ចិត្ត និងប្រពន្ធឈ្មោះ អ៊ូច សុភី ដែលបានសាងសង់សំណង់លំនៅឋានលើដីចំណីផ្លូវដោយគ្មានលិខិតអនុញ្ញាតសាងសង់ ស្ថិតក្នុងភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។ កិច្ចប្រជុំនេះប្រារព្ធឡើងក្រោមអធិបតីភាពលោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ និងមានការចូលរួមពីមន្ត្រីជំនាញ មន្ទីរ អង្គភាព ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បិទវគ្គអប់រំនយោបាយ ពង្រឹងសមត្ថភាពដល់មន្ត្រីគណបក្សស្រុកឆែប!
នយោបាយ
គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បិទវគ្គអប់រំនយោបាយ ពង្រឹងសមត្ថភាពដល់មន្ត្រីគណបក្សស្រុកឆែប!
នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បានរៀបចំពិធីបិទវគ្គអប់រំនយោបាយ ជំនាន់ទី១៩ និងប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាមន្ត្រីគណបក្សស្រុកឆែប ក្រោមអធិបតីភាព លោក សំ លាងទ្រី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកឆែប, លោក មិន ស៊ីថា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆែប និងឯកឧត្តម មាស រដ្ឋាវុឌ្ឍ ប្រធានគណៈឃោសនាអប់រំគណបក្សខេត្តព្រះវិហារ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការគណបក្សខេត្ត និងក្រុមការងារចុះមូលដ្ឋានស្រុកឆែប ព្រមទាំងសិក្ខាកាមសរុប ៥៩រូប។
មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត