
គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បិទវគ្គអប់រំនយោបាយ ពង្រឹងសមត្ថភាពដល់មន្ត្រីគណបក្សស្រុកឆែប!
នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បានរៀបចំពិធីបិទវគ្គអប់រំនយោបាយ ជំនាន់ទី១៩ និងប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាមន្ត្រីគណបក្សស្រុកឆែប ក្រោមអធិបតីភាព លោក សំ លាងទ្រី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកឆែប, លោក មិន ស៊ីថា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆែប និងឯកឧត្តម មាស រដ្ឋាវុឌ្ឍ ប្រធានគណៈឃោសនាអប់រំគណបក្សខេត្តព្រះវិហារ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការគណបក្សខេត្ត និងក្រុមការងារចុះមូលដ្ឋានស្រុកឆែប ព្រមទាំងសិក្ខាកាមសរុប ៥៩រូប។











