
កិច្ចប្រជុំពិភាក្សា និងចុះពិនិត្យជាក់ស្តែងករណីសាងសង់លំនៅឋានរំលោភលើដីចំណីផ្លូវ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ!
នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅសាលប្រជុំរដ្ឋបាលសាលាស្រុកឆែប បានរៀបចំកិច្ចប្រជុំពិភាក្សាលើករណីឈ្មោះ ជួប ចិត្ត និងប្រពន្ធឈ្មោះ អ៊ូច សុភី ដែលបានសាងសង់សំណង់លំនៅឋានលើដីចំណីផ្លូវដោយគ្មានលិខិតអនុញ្ញាតសាងសង់ ស្ថិតក្នុងភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។ កិច្ចប្រជុំនេះប្រារព្ធឡើងក្រោមអធិបតីភាពលោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ និងមានការចូលរួមពីមន្ត្រីជំនាញ មន្ទីរ អង្គភាព ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាច្រើនរូប។









