ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សេចក្តីប្រកាសព័ត៌មាន
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង ឯកឧត្តម គីម រិទ្ធី មានឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ សម្រាប់អាណត្តិទី២ នៅក្នុងដែនសមត្ថកិច្ចដដែល!
ការទទួលបាននូវសេចក្តីទុកព្រះរាជហឫទ័យពី ព្រះមហាក្សត្រ និងការផ្តល់ទំនុកចិត្តយ៉ាងមុតមាំពីរាជរដ្ឋាភិបាលកម្ពុជា នាឱកាសនេះ គឺជាសក្ខីភាពយ៉ាងច្បាស់លាស់ស្តែងចេញពីស្នាដៃ ឆន្ទៈមោះមុត និងការលះបង់បម្រើជាតិ និងប្រជាជន ប្រកបដោយលទ្ធផល និងសមិទ្ធផលជាច្រើនក្នុងអាណត្តិទី១ កន្លងមក។
សូមគោរពជូនពរ ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងគ្រួសារ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងទទួលបានជោគជ័យបន្ថែមទៀតក្នុងបេសកកម្មអភិវឌ្ឍន៍ខេត្តព្រះវិហារឱ្យកាន់តែរីកចម្រើនឥតឈប់ឈរ។


បទយកការណ៍
បទយកការណ៍៖ កាលមុនជិះកាណូតអស់ប្រេង ៣ ទៅ ៥លីត្រ. ឥឡូវម៉ូតូ ឡាន បើកបរដល់មុខផ្ទះ!
ស្ដាប់ប្រសាសន៍របស់ លោកមេភូមិខាំកឺត ពីការប្រៀបធៀបជីវភាពធ្វើដំណើរ ខណៈកាលពីដើមចង់ទៅកំពង់ស្រឡៅម្ដងៗ មានតែតាមទូក ឬកាណូត អស់ប្រេង ៣ ទៅ ៥លីត្រ តែឥឡូវមានផ្លូវខ្វាត់ខ្វែង ធ្វើដំណើរតាមម៉ូតូ ឡានស្រួលគ្មានទាស់។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំ រំកិល ២០២៧-២០២៩ និងផ្សព្វផ្សាយកល បរិច្ឆេទសិក្ខាសាលាសមាហរណកម្ម ថ្នាក់ ក្រុង-ស្រុក ឃុំ-សង្កាត់!
នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តព្រះវិហារ មានរៀបចំវេទិ ការពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធី វិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ និង ផ្សព្វផ្សាយសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ ក្រុង-ស្រុក ឃុំ-សង្កាត់ នៃរដ្ឋបាលខេត្តព្រះវិហារ ក្រោម អធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដោយ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញ ខេត្ត អភិបាល ក្រុងស្រុកទាំង៨ អង្គការដៃ គូរ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ដែលត្រូវ បានរៀបចំឡើងនៅសាលប្រជុំអគាររដ្ឋបាល សាលាខេត្ត។


បទយកការណ៍
បទយកការណ៍៖ ឃុំកំពង់ស្រឡៅមួយ ពីតំបន់ដាច់ស្រយាល មកជាដែនដីអភិវឌ្ឍន៍ ភ្ជាប់ជាមួយការលើកកម្ពស់ជីវភាព និងទំនាក់ទំនងល្អតាមព្រំដែន
ស្ថិតនៅទិសខាងកើតឈាងខាងជើង នៃទីរួមស្រុកឆែប ខេត្តព្រះវិហារ មានចម្ងាយប្រមាណ ៦៥គីឡូម៉ែត្រពីទីរួមស្រុក និង ១៣០គីឡូម៉ែត្រពីទីរួមខេត្ត ឃុំកំពង់ស្រឡៅមួយ ដែលជាដែនដីព្រំដែនជាប់ប្រទេសឡាវ មានផ្ទៃដីសរុបជាង ៦២ម៉ឺនហិកតា និងប្រជាពលរដ្ឋរស់នៅជិត ៩រយគ្រួសារ កំពុងបង្ហាញពីការប្រែប្រួលមុខមាត់ថ្មីយ៉ាងលេចធ្លោ។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងរដ្ឋបាលខេត្តព្រះវិហារ និងរដ្ឋបាលខេត្តសៀមរាប!
នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តព្រះវិហារ បានរៀបចំ ពិធីចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងរដ្ឋបាល ខេត្តព្រះវិហារ និងរដ្ឋបាលខេត្តសៀមរាប ដោយយោងតាមការអនុវត្តលិខិតលេខ ៣១៩៩ សជណ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃស្តីពី ការជំរុញ និងដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ឲ្យបានចប់សព្វ គ្រប់យ៉ាងយូរ ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។


បទយកការណ៍
បទយកការណ៍៖ ការប្រែប្រួលមុខមាត់ថ្មី ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន និងកិច្ចគាំពារសង្គម របស់ឃុំរុងរឿង
ឃុំរុងរឿង ស្ថិតក្នុងស្រុករវៀង ខេត្តព្រះវិហារ ដែលមានប្រជាពលរដ្ឋរស់នៅជិត ៦ពាន់នាក់ កំពុងបង្ហាញពីវឌ្ឍនភាព និងការប្រែប្រួលមុខមាត់ថ្មីយ៉ាងប្រាកដប្រជា។


សកម្មភាពថ្នាក់ដឹកនាំ
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ជូនដល់បញ្ជាការដ្ឋានអង្គរក្ស ប្រចាំទិសព្រះវិហារ!
ក្នុងស្មារតីផ្សារភ្ជាប់រវាងសមរភូមិក្រោយ ជាមួយនឹងសមរភូមិមុខ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចន្ថា រដ្ឋលេខាធិការ តំណាង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះសាកសួរសុខទុក្ខ និងនាំយកស្បៀងអាហារមានជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជូនដល់បញ្ជាការដ្ឋានអង្គរក្ស ប្រចាំទិសព្រះវិហារ ដើម្បីលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តយ៉ាងស្មោះស្ម័គ្រជូនដល់វីរកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសុខសន្តិភាព និងបូរណភាពទឹកដីជូនជាតិមាតុភូមិ។


បទយកការណ៍
បទយការណ៍៖ «ការអភិវឌ្ឍមូលដ្ឋាន អមដោយកិច្ចគាំពារសង្គម និងសុខុមាលភាពប្រជាជន ឃុំរតនៈ»
ស្ថិតនៅចម្ងាយប្រមាណ ២៨គីឡូម៉ែត្រ ខាងកើតទីរួមស្រុករវៀង ខេត្តព្រះវិហារ ឃុំរតនៈ ដែលមានប្រជាពលរដ្ឋរស់នៅជិត ៣,៤០០នាក់ កំពុងបង្ហាញពីការប្រែប្រួលមុខមាត់ថ្មីយ៉ាងកត់សម្គាល់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម មាស សុខសេនសាន្ត ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនដល់កងវរសេនាតូចអន្តរាគមន៍លេខ ៣៩៥ និងកងវរសេនាតូចនគរបាលការពារ ព្រំដែនគោកលេខ ១០៥
នាព្រឹកថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៦ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដឹកនាំគណៈប្រតិភូ ដើម្បីចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅចែកជូននាយទាហាន និងពលទាហាន នៃកងវរសេនាតូចអន្តរាគមន៍លេខ ៣៩៥ ចំណុះយោធភូមិភាគ៤ ព្រមទាំងនាយនគរបាល ពលនគរបាល នៃកងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ១០៥ ដែលឈរជើងនៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។


នយោបាយ
គណៈឃោសនាអប់រំខេត្តបើកកិច្ចប្រជុំការងារឃោសនាអប់រំផ្សព្វផ្សាយ ឯកសារជំនួយស្មារតី និងសភាពការណ៍ខែសីហា និងដាក់ចេញទិសដៅខែកញ្ញា
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ គណៈឃោសនាអប់រំខេត្តព្រះវិហារ បានបើកកិច្ចប្រជុំការងារឃោសនាអប់រំផ្សព្វផ្សាយឯកសារជំនួយស្មារតី និងសភាពការណ៍ខែសីហា និងដាក់ចេញទិសដៅបន្តខែកញ្ញា ក្រោម អធិបតីភាព ឯកឧត្តម មាស រដ្ឋាវុឌ្ឍ សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈឃោសនាអប់រំខេត្ត កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធានគណៈកម្មាធិការមូលដ្ឋាន លោក លោកស្រី ប្រធានសាខាបក្សជុំវិញខេត្ត នៅសាលប្រជុំវឌ្ឍនភាព នៃស្នាក់ការគណបក្សខេត្ត។


សុខាភិបាល
លោកជំទាវ ឱ វណ្ណឌីន ដឹកនាំកិច្ចប្រជុំពិនិត្យសមិទ្ធផលការងារជំរុញការថែទាំសុខភាពបឋម ប្រចាំឆមាសទី១ ឆ្នាំ២០២៦ នៅខេត្តព្រះវិហារ!
នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះវិហារ រួមជាមួយក្រុមការងារ ក.ជ.ថ.ស.ប ខេត្ត បានរៀបចំកិច្ចប្រជុំពិនិត្យសមិទ្ធផលការងារគ្រប់គ្រងក្របខណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម (ក.ជ.ថ.ស.ប) របស់ក្រុមការងារ និងលេខាធិការដ្ឋានថ្នាក់ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍន៍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តជំរុញបង្កើនការងារថែទាំសុខភាពបឋម។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តព្រះវិហារ បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋាន លើការងារឧបត្ថម្ភសាច់ប្រាក់រាជរដ្ឋាភិបាលជូនគ្រួសារក្រីក្រ និងអ្នករត់កង់បី!
នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ មូលនិធិជំនួយសង្គម សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជ រដ្ឋាភិបាលជូនគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងអ្នកប្រកបរបររត់ម៉ូតូកង់បី ដែលរង កម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក ហួ តុលា អគ្គនាយករងមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាសាលប្រជុំសាលាខេត្ត្តព្រះវិហារ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានទទួលជួបជាមួយគណៈប្រតិភូអង្គការយូនីសេហ្វប្រចាំកម្ពុជា
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានទទួលជួបជាមួយគណៈប្រតិភូអង្គការយូនីសេហ្វប្រចាំកម្ពុជា ដែលដឹកនាំដោយលោកស្រី Maha Damaj តំណាងអង្គការយូនីសេហ្វ ចូលជួបសម្តែងការគួរសម និងជម្រាបអំពីលទ្ធផល ក្នុងឱកាសដែលលោកស្រី និងប្រតិភូបានបញ្ចប់បេសកកម្មទស្សនកិច្ចការងារនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នៅសាលប្រជុំសាលាខេត្តព្រះវិហារ។

