
ប្រតិភូខេត្តព្រះវិហារ ជូនដំណើរប្រជាពលរដ្ឋទាំង ១៥គ្រួសារ ទៅកាន់ទីលំនៅដ្ឋានថ្មី នៅខេត្តស្ទឹងត្រែង
នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត ជូនដំណើរបងប្អូនប្រជាពលរដ្ឋទាំង ១៥គ្រួសារ ដែលមានសិទ្ធទទួលបានដីឡូត៍ នៅទីលំនៅដ្ឋានថ្មីនាទឹកដីខេត្តស្ទឹងត្រែង នៃកម្មវិធីផ្ដល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ព្រមទាំងជួបសំណេះសំណាលដោយផ្ទាល់ជាមួយប្រតិភូខេត្តស្ទឹងត្រែង ស្ថិតនៅឃុំស្ដៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។








