
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញចុះពិនិត្យដំណើរការទិញ-លក់កសិផលស្រូវរបស់សហគមន៍កសិកម្ម «លើកកម្ពស់កសិករ» ក្នុងស្រុកគូលែន
នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារជំនាញ អញ្ជើញចុះពិនិត្យជាក់ស្តែងនូវដំណើរការទិញ-លក់កសិផលស្រូវរបស់ «សហគមន៍កសិកម្មលើកកម្ពស់កសិករ» ស្ថិតនៅក្នុងភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីតាមដានស្ថានភាពទីផ្សារ និងជំរុញការលក់ដូរកសិផលរបស់ប្រជាកសិករឱ្យកាន់តែមានស្ថិរភាព។








