ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
សមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ផ្ទះ ១០២ខ្នង ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន នៅស្រុកគូលែន ខេត្តព្រះវិហារ!
នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦ សមាគអតីតយុទ្ធជនបានរៀបពិធីប្រគល់ប្រគល់ផ្ទះ ១០២ខ្នង ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន នៅស្រុកគូលែន ខេត្តព្រះវិហារក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវ ឧកញ៉ា សាយ សោភា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការ អ.ស.ន.ក. ខេត្តព្រះវិហារ និងតំណាងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ បើកដំណើរការជាផ្លូវការគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ដើម្បីពង្រឹងការផ្សព្វផ្សាយព័ត៌មានក្នុងយុគសម័យឌីជីថល!
គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានពីមូលដ្ឋានទៅកាន់សាធារណជន និងបង្កើនវត្តមានរបស់ស្ថាប័នព័ត៌មានរដ្ឋនៅលើប្រព័ន្ធឌីជីថល ស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋក្នុងសម័យឌីជីថល។


ការអភិវឌ្ឍ
សម្រស់ នាពេលព្រឹកព្រលឹម ព្រមទាំង សោភ័ណភាព «ភូមិតាកឹងបៃតង»៖ អមដោយអ័ព្ទស្តើងៗ និងខ្យល់អាកាសបរិសុទ្ធ គ្របដណ្តប់លើភូមិឋាន ឆ្លុះបញ្ចាំងពីការអភិវឌ្ឍ ក្តីសង្ឃឹម ភាពកក់ក្តៅ និងជីវភាពរស់នៅយ៉ាងសុខសាន្តរបស់ប្រជាពលរដ្ឋភៀសសឹក
ថ្វីត្បិតតែ «ភូមិតាកឹងបៃតង» ជាទីតាំងស្នាក់នៅបណ្តោះអាសន្នសម្រាប់ប្រជាពលរដ្ឋដែលបានជម្លៀសខ្លួន និងភៀសសឹកពីតំបន់រងគ្រោះក៏ដោយ ប៉ុន្តែទីនេះត្រូវបានរៀបចំឡើងដោយបេះដូង និងការយកចិត្តទុកដាក់ខ្ពស់បំផុត។


បទយកការណ៍
រដ្ឋបាលឃុំកំពង់ស្រឡៅពីរ ជំរុញការពង្រីកហេដ្ឋារចនាសម្ព័ន្ធ បម្រើដល់កសិកម្ម រួមនិងការផ្ដល់សេវាសង្គមប្រកបដោយការទទួលខុសត្រូវ
ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ ឃុំកំពង់ស្រឡៅពីរ គឺជាដែនដីដែលមានប្រជាពលរដ្ឋរស់នៅរហូតដល់ប្រមាណ ៩៥ភាគរយ ប្រកបមុខរបរកសិកម្ម ដោយផ្អែកលើការបង្កបង្កើនផលស្រូវ ដំឡូងមី និងស្វាយចន្ទី។


កសិកម្ម
មន្ទីរកសិកម្មខេត្តព្រះវិហារ ចុះចែកគ្រាប់ពូជបន្លែ ជី និងសម្ភារកសិកម្ម ជូនប្រជាពលរដ្ឋភៀសសឹកនៅភូមិតាកឹងបៃតង!
នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះជួបសំណេះសំណាល និងនាំយកគ្រាប់ពូជបន្លែ ជីសរីរាង្គ ព្រមទាំងសម្ភារកសិកម្មមួយចំនួន ទៅប្រគល់ជូនប្រជាពលរដ្ឋភៀសសឹកចំនួន ១០គ្រួសារ ដែលកំពុងស្នាក់នៅក្នុងភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។


បទយកការណ៍
បទយកការណ៍៖ «រត់សហគមន៍ ៧គីឡូម៉ែត្រ» នៅកោះកេរ ជាជំហានដើម្បីសុខភាព មិត្តភាព និងការអភិរក្សបេតិកភណ្ឌជាតិ!
ការរួមបញ្ចូលគ្នារវាងកីឡា បេតិកភណ្ឌវប្បធម៌ និងស្នាមញញឹមរបស់សហគមន៍ នៅចំពោះមុខប្រាសាទកោះកេរដ៏ធំស្គឹមស្កៃ!


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ លាង ខួចឆេង សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នាំយកអំណោយឧបត្ថម្ភដល់បណ្ដាកម្លាំងសមរភូមិមុខ នៅខេត្តព្រះវិហារ!
នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកជំទាវ លាង ខួចឆេង សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ម៉ូតូ និងថវិកាមួយ ឧបត្ថម្ភលើកទឹកចិត្តដល់បណ្ដាកងកម្លាំងសមរភូមិមុខ ក្នុងខេត្តព្រះវិហារ ដែលបានបំពេញភារកិច្ចក្នុងការការពារសុខសន្តិភាព និងដែនអធិបតេយ្យជាតិជូនប្រជាពលរដ្ឋកម្ពុជា។


បទយកការណ៍
បទយកការណ៍៖ មន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត ទីបង្អែកសុខភាពដ៏រឹងមាំ របស់ប្រជាពលរដ្ឋ និងវីរកងទ័ពនៅតំបន់ព្រំដែន
ស្ថិតក្នុងភូមិសាស្ត្រតំបន់ព្រំដែននៃខេត្តព្រះវិហារ មន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត បាននិងកំពុងបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ ជូនដល់ប្រជាពលរដ្ឋគ្រប់រូប។


សកម្មភាពថ្នាក់ដឹកនាំ
បេឡាជាតិសន្តិសុខសង្គម រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្តព្រះវិហារ!
បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ អំពីការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការសាធារណៈ នៃរដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្ដម បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង (ប.ស.ស) ឯកឧត្តម អេង ហៀង សមាជិកក្រុមប្រឹក្សាខេត្ត និងលោក យឹម បញ្ញា អភិបាលរងខេត្ត នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នាសាលប្រជុំសាខា (ប.ស.ស) ខេត្តព្រះវិហារ។


បទយកការណ៍
លោក ប៉ាយ អីឈាន បានបង្ហាញពីក្ដីរំភើបរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមព្រឹត្តិការណ៍«រត់សហគមន៍ ៧គីឡូម៉ែត្រ» នៅកោះកេរ
លោក ប៉ាយ អីឈាន បានបង្ហាញពីក្ដីរំភើបរីករាយយ៉ាងក្រៃលែង ដែលរដ្ឋបាលខេត្តព្រះវិហារ និងអាជ្ញាធរជាតិ បានរួមសហការគ្នារៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីអបអរសាទរខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។


បទយកការណ៍
យុវតី សុខសាន្ត សំណាង៖ មានអារម្មណ៍រំភើបមិនទាន់បាត់ និងសប្បាយរីករាយក្រោយចូលរួមព្រឹត្តិការណ៍នេះ និងសំណូមពរឱ្យមានការរៀបចំជាបន្តទៀត។»
យុវតី សុខសាន្ត សំណាង បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងក្រោយចូលរួមព្រឹត្តិការណ៍ «រត់សហគមន៍ ៧គីឡូម៉ែត្រ» នៅកោះកេរ ដើម្បីចូលរួមអបអរសាទរ ខួប០៣ឆ្នាំ នៃការបញ្ចូលប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (១៧កញ្ញា២០២៣-២០២៦)។ និងសំណូមពរឱ្យមានការរៀបចំជាបន្តទៀត។»


បទយកការណ៍
បទយកការណ៍៖ ឃុំកំពង់ស្រឡៅមួយ ពីតំបន់ដាច់ស្រយាល មកជាដែនដីអភិវឌ្ឍន៍ ភ្ជាប់ជាមួយការលើកកម្ពស់ជីវភាព និងទំនាក់ទំនងល្អតាមព្រំដែន
ស្ថិតនៅទិសខាងកើតឈាងខាងជើង នៃទីរួមស្រុកឆែប ខេត្តព្រះវិហារ មានចម្ងាយប្រមាណ ៦៥គីឡូម៉ែត្រពីទីរួមស្រុក និង ១៣០គីឡូម៉ែត្រពីទីរួមខេត្ត ឃុំកំពង់ស្រឡៅមួយ ដែលជាដែនដីព្រំដែនជាប់ប្រទេសឡាវ មានផ្ទៃដីសរុបជាង ៦២ម៉ឺនហិកតា និងប្រជាពលរដ្ឋរស់នៅជិត ៩រយគ្រួសារ កំពុងបង្ហាញពីការប្រែប្រួលមុខមាត់ថ្មីយ៉ាងលេចធ្លោ។


បទយកការណ៍
កញ្ញា ឃួន ស្រីពេជ្រ៖ «ព្រឹត្តិការណ៍នេះគឺជាសាររំលឹកស្មារតីយ៉ាងសំខាន់ ដល់ប្រជាជនកម្ពុជាយើង ជុំវិញមោទនភាពនៃការដាក់បញ្ចូលប្រាសាទកោះកេរ្តិ៍ ជាសម្បត្តិបេតិកភណ្ឌពិភពលោក»
ព្រឹត្តការណ៍នេះ ត្រូវបានរៀបចំឡើងដើម្បីអបអរសាទរខួប ៣ ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣-១៧ កញ្ញា ២០២៦ ដែលការរត់នេះមានចម្ងាយសរុប ៧ គីឡូម៉ែត្រ ជុំវិញផ្លូវប្រាសាទកោះកេរ ដើម្បីដាស់ស្មារតីមហាជន បំផុសចលនាកីឡា បង្ហាញពីការគាំទ្រ និងការចូលរួមក្នុងការថែរក្សាបេតិកភណ្ឌជាតិ។

