
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅមូលដ្ឋានក្រុងព្រះវិហារ ដើម្បីពង្រឹងអភិបាលកិច្ច និងដោះស្រាយកង្វល់ផ្ទាល់ជូនប្រជាពលរដ្ឋ
នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅមូលដ្ឋានសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្ដម ខូយ ឃុនហ៊ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក មិន ស៊ីថា អភិបាលរងខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលក្រុង ថ្នាក់ដឹកនាំ តាមបណ្ដាមន្ទីរអង្គភាពក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណ វត្តចំការស្រម៉ូវ ស្ថិតក្នុងភូមិចំការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ។








