
បទយកការណ៍៖ ពីដីទំនេរចោល ក្លាយជាចម្ការដូងក្រអូបជិត ៥០០ដើម បង្កើតចំណូលយូរអង្វែង ក្បែររមណីយដ្ឋានទំនប់៩៥
នៅលើផ្ទៃដីទំហំ ១ហិកតាកន្លះ ក្បែរតំបន់រមណីយដ្ឋានទំនប់៩៥ ធ្លាប់តែជាដីទំនេរស្ងាត់ជ្រងំ ត្រូវបានប្រែក្លាយទៅជាចម្ការដូងក្រអូបបៃតងខ្ចី ប្រមាណជិត ៥០០ដើម ដែលកំពុងចាប់ផ្តើមផ្តល់ផលជាបណ្តើរៗ។











