ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

បទយកការណ៍
«ឯកអគ្គរដ្ឋទូតចិន ៖ ប្រទេសចិន នឹងតែងតែជាបងប្អូន និងជាដៃគូល្អដែលគួរឱ្យទុកចិត្ត និងអាចពឹងផ្អែកបានគ្រប់ដំណើរការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា!»
ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបន្ដគូសបញ្ជាក់អំពីជំនឿចិត្តយ៉ាងមុតមាំលើអនាគតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ យ៉ាងដូច្នោះថា៖ «យើងជឿជាក់យ៉ាងមុតមាំថា ប្រទេសកម្ពុជាពិតជានឹងទទួលបានសមិទ្ធផលកាន់តែធំធេងបន្ថែមទៀត ក្នុងការសម្រេចនូវឧត្តមគតិនៃការអភិវឌ្ឍជាតិរបស់ខ្លួន។


បទយកការណ៍
«“ស្នាមញញឹមប្រជាជនកាន់តែច្រើនឡើង!” ឯកអគ្គរដ្ឋទូតចិន បានកោតសរសើរស្មារតីរឹងមាំរបស់ប្រជាជនកម្ពុជា នាគ្រាលំបាក»
នៅក្នុងកិច្ចសម្ភាសន៍បន្តជាភាសាចិន ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបង្ហាញនូវចំណាប់អារម្មណ៍ និងការសង្កេតផ្ទាល់ខ្លួនជុំវិញការប្រែប្រួលជាវិជ្ជមានរបស់ប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ យ៉ាងដូច្នោះថា៖
«បើប្រៀបធៀបទៅនឹងរយៈពេលមួយឆ្នាំមុន ខ្ញុំបានឃើញយ៉ាងច្បាស់ថា ស្ថានភាពនៃការស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹកត្រូវបានកែលម្អឱ្យកាន់តែប្រសើរឡើង ហើយស្នាមញញឹមនៅលើផ្ទៃមុខរបស់បងប្អូនក៏កាន់តែមានច្រើនឡើងៗផងដែរ។


បទយកការណ៍
«ជំនួយរបស់ភាគីចិននឹងនៅតែបន្ត ដរាបណាប្រជាពលរដ្ឋភៀសសឹកមិនទាន់បានវិលត្រឡប់ទៅផ្ទះវិញ!»
នាឱកាសចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តព្រះវិហារ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងគូសបញ្ជាក់យ៉ាងជ្រាលជ្រៅថា៖ «នេះជាលើកទីពីរហើយដែលខ្ញុំបានមកដល់ខេត្តព្រះវិហារ ដើម្បីសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹក។ កាលពីខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ខ្ញុំបាទតំណាងឱ្យស្ថានទូតចិនប្រចាំកម្ពុជា បានមកសួរសុខទុក្ខ និងបានផ្តល់ជំនួយឧបត្ថម្ភជាថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនដល់រដ្ឋបាលខេត្តព្រះវិហារម្តងរួចមកហើយ»


សកម្មភាពថ្នាក់ដឹកនាំ
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តព្រះវិហារ!
ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បាននាំយកអំណោយចុះសាកសួរសុខទុក្ខ ព្រមទាំងពិនិត្យមើលពីស្ថានភាពជីវភាពរស់នៅដោយផ្ទាល់ របស់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញបាន ហើយកំពុងបន្តស្នាក់នៅបណ្តោះអាសន្ន ក្នុងមណ្ឌលសុវត្ថិភាពនាខេត្តព្រះវិហារ ដែលពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ នាបរិវេណមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម (ហៅវត្តបាក់កាំ) ស្ថិតក្នុងភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ។


នយោបាយ
លោកស្រី ហែម សុគុណពិសី ដឹកនាំក្រុមការងារគណបក្ស នាំយកអំណោយចុះជួយសម្រាលជីវភាពគ្រួសារខ្វះខាត និងឧបត្ថម្ភសម្ភារៈសិក្សាដល់កុមានៅស្រុកគូលែន!
នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ លោកស្រី ហែម សុគុណពិសី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ចុះជួយឃុំគូលែនត្បូង ស្រុកគូលែន រួមនិងលោកស៊ុន កុសល ប្រធានគណបក្សឃុំ ព្រមទាំងសមាជិក សមាជិការ បាននាំយកអំណោយគណបក្សឃុំ នូវគ្រឿងឧបភោគបរិភោគជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងមូលដ្ឋានចំនួន ១២គ្រួសារ។


នយោបាយ
កិច្ចប្រជុំក្រុមការងារឃោសនា ចលនាមហាជន និងអង្គការសមាគមនានា របស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោត!
នៅព្រឹកថ្ងៃ០២ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារឃោសនា ចលនាមហាជន និងអង្គការសមាគមនានា របស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោត បានបើកកិច្ចប្រជុំ ដើម្បីពង្រឹងនូវតួនាទីភារកិច្ចរបស់ ក្រុមការងារឱ្យមានប្រសិទ្ធភាព ធានាបាននូវលទ្ធផលល្អប្រសើរ ក្នុងដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យជ័យសែន!
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់លោកគ្រូ-អ្នកគ្រូ ដែលបានខិតខំបណ្តុះបណ្តាល ផ្ទេរចំណេះដឹង និងតម្រង់ទិសសិស្សានុសិស្សនាពេលកន្លងមក ដើម្បីត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការប្រឡងប្រជែងចំណេះដឹង។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤!
នៅថ្ងៃទី៣០ខែ កក្កដា ឆ្នាំ២០២៦ នេះមានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ស្ថិតនៅសាលប្រជុំប្រាសាទព្រះវិហារអគាររដ្ឋបាលសាលាខេត្តជាន់ទី៣។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំស្ដីពី «ការគ្រប់គ្រងគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត» ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយ!
ក្រសួងព័ត៌មាន រៀបចំកិច្ចប្រជុំតាមអនឡាញ ស្ដីពី «ការគ្រប់គ្រងគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត» ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយ!


កសិកម្ម
បទយកការណ៍៖ ទុរេនអ្នកឃុំស្រយង់ បំបែកកំណត់ត្រាថ្មី ជាប់ស្តង់ដារគុណភាព និងហោះឆ្លងដែនទៅទីផ្សារចិនជាង ១៧តោន!
ជោគជ័យនៃការនាំចេញទុរេនឃុំស្រយង់ទៅកាន់ប្រទេសចិនជាង ១៧តោននេះ មិនត្រឹមតែជាមោទនភាពសម្រាប់ម្ចាស់ចម្ការប៉ុណ្ណោះទេ ប៉ុន្តែវាជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់កសិករខេត្តព្រះវិហារ ព្រមទាំងបង្កប់នូវសារដាស់ស្មារតីដ៏មានតម្លៃ ពីកសិករខ្មែរម្នាក់ ផ្ញើជូនទៅកាន់ប្រជាជាតិទាំងមូល។


ការអភិវឌ្ឍ
សមិទ្ធផលការងារជុំវិញការអភិវឌ្ឍ និងការឆ្លើយតបសភាពការណ៍ចំពោះមុខរបស់រដ្ឋបាល ខេត្តព្រះវិហារ!
សមិទ្ធផលការងាររបស់រដ្ឋបាលខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គីម រិទ្ធី ដឹកនាំគណៈប្រតិភូខេត្តព្រះវិហារ ធ្វើបទបង្ហាញ និងផ្តល់បទសម្ភាសន៍ជូន MOI TV អំពីវឌ្ឍនភាពឆមាសទី១ និងទិសដៅការងារបន្ត!
នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត ចូលរួមក្នុងកម្មវិធីធ្វើបទបង្ហាញ និងផ្តល់បទសម្ភាសន៍ផ្ទាល់ជាមួយស្ថានីយវិទ្យុ និងទូរទស្សន៍មហាផ្ទៃ ហៅកាត់ MOI TV នៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមប្រធានបទ «វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះវិហារ»។


សកម្មភាពអាជ្ញាធរ
អង្គការអាដ្រា និងអាជ្ញាធរស្រុករវៀង រួមគ្នាផ្សព្វផ្សាយបញ្រ្ជាបការយល់ដឹង ពីផលប៉ះពាល់នៃការរៀបការនៅវ័យក្មេង និងមានផ្ទៃពោះដោយអចេតនាសម្រាប់យុវវ័យ!
យុទ្ធនាការផ្សព្វផ្សាយដ៏មានសារៈសំខាន់មួយ ក្រោមប្រធានបទ «ការផ្សព្វផ្សាយដើម្បីកាត់បន្ថយការរៀបអាពាហ៍ពិពាហ៍វ័យក្មេង និងការមានផ្ទៃពោះដោយអចេតនាសម្រាប់យុវវ័យ អាយុក្រោម ១៨ឆ្នាំ និងពង្រឹងការអនុវត្តច្បាប់» ត្រូវបានរៀបចំឡើងនៅក្នុងបរិវេណវត្តកេរ ស្ថិតក្នុងភូមិកេរ ឃុំរតនៈ ស្រុករវៀង ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ។

