
ពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលស្រុករវៀងថ្មី
នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីប្រកាស លោក ទិត សុខាម ជាអភិបាលស្រុករវៀងថ្មី ជំនួស លោក ហោ ប៊ុនហួរ ដែលបានដល់អាណត្តិការងាររយៈពេល ៨ឆ្នាំ និងត្រូវបានផ្ទេរទៅបម្រើការងារនៅសាលាខេត្តវិញ ដើម្បីរង់ចាំទទួលភារកិច្ចថ្មី។











