
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចុះជួបសំណេះសំណាល និងនាំយកអំណោយជូនគ្រួសាររងគ្រោះដោយសារសត្វដំរីរាតត្បាតនៅស្រុកត្បែងមានជ័យ
នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ-តំណាងអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបចុះសំណេះសំណាល និងនាំយកអំណោយទៅប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារសត្វដំរីរាតត្បាត ស្ថិតនៅភូមិពោធិ៍ខឿន (ព្រៃកែង) ឃុំពោធិ៍ ស្រុកត្បែងមានជ័យ។









