ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥!
រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥) ក្រោមអធិបតីភាពឯកឧត្តម សុខ ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក យឹម បញ្ញា អភិបាលរង នៃគណៈអភិបាលខេត្ត នាសាលប្រជុំសាលាខេត្តព្រះវិហារ។


សកម្មភាពអាជ្ញាធរ
ទិវារំលឹកគុណមាតាបិតានៅអនុវិទ្យាល័យស្រយង់ ក្លាយជាស្ពានផ្សារភ្ជាប់បេះដូងកូនៗ និងឪពុកម្ដាយ!
«គម្រោងយើរួមគ្នា» នៃអង្គការអាដ្រា សហការជាមួយមន្ទីរអប់រំខេត្តព្រះវិហារ អាជ្ញាធរឃុំស្រយង់ និងគណៈគ្រប់គ្រងសាលាអនុវិទ្យាល័យស្រយង់ ឃុំស្រយង់ ស្រុកគូលែន បានរៀបចំទិវា «រំលឹកគុណលោកឪពុកអ្នកម្ដាយ» បំផុសស្មារតីកូនៗ ជាយុវសិស្សឱ្យចេះដឹងគុណ និងតបស្នងសងគុណចំពោះការលះបង់ដ៏ធំធេងរបស់លោកឪពុកអ្នកម្ដាយ។


សកម្មភាពអាជ្ញាធរ
ក្នុងស្មារតីជាតិតែមួយ ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តព្រះវិហារ ចុះជួបផ្តល់កម្លាំងចិត្ត និងនាំយកស្បៀងអាហារឧបត្ថម្ភជូនវីរកងទ័ពជួរមុខ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត!
ទន្ទឹមនឹងនេះ លោកស្រីប្រធានមន្ទីរ ក៏បានថ្លែងនូវការកោតសរសើរដោយស្មោះស្ម័គ្រ និងវាយតម្លៃខ្ពស់ចំពោះវីរភាពអង់អាចក្លាហាន ស្មារតីលះបង់ និងការតស៊ូអត់ធ្មត់គ្រប់បែបយ៉ាងរបស់បងប្អូនវីរកងទ័ពទាំងអស់ ដែលបានខិតខំពុះពារជម្នះគ្រប់ឧបសគ្គ ឈរជើងការពារខ្សែបន្ទាត់ព្រំដែន ដើម្បីសុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៅជួរក្រោយ។


សកម្មភាពអាជ្ញាធរ
លោកស្រី ឈុន សុធារី សមាជិកគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានចុះសួរសុខទុក្ខលោក សេង វិទូ មន្ត្រីអភិរក្សប្រាសាទបាកាន ស្រុកសង្គមថ្មី បានជួបឧបទ្ទវហេតុ ពេលបំពេញការងារ (ត្រូវផ្លែម៉ាស៊ីនកាត់ស្មៅ) រងរបួសធ្ងន់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា។
លោកស្រី ឈុន សុធារី សមាជិកគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ តំណាងឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខលោក សេង វិទូ មន្ត្រីអភិរក្សប្រាសាទបាកាន ស្រុកសង្គមថ្មី បានជួបឧបទ្ទវហេតុ ពេលបំពេញការងារ (ត្រូវផ្លែម៉ាស៊ីនកាត់ស្មៅ) រងរបួសធ្ងន់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តព្រះវិហារ បើកកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្ត!
រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក មិន ស៊ីថា អភិបាលរងខេត្ត ដែលបានធ្វើឡើងនៅសាលប្រជុំអគាររដ្ឋបាលសាលាខេត្តព្រះវិហារ។


សកម្មភាពអាជ្ញាធរ
ពិធីប្រកាសតែងតាំងប្រធានរតនាគារខេត្តព្រះវិហារ
លោក ជា សុជាតិ ត្រូវបានប្រកាសឱ្យចូលកាន់តំណែងជាប្រធានរតនាគារខេត្តព្រះវិហារ ជំនួសលោក អ៊ាង វណ្ណថា ដែលបានចូលនិវត្តន៍

