
គណៈឃោសនាអប់រំខេត្តបើកកិច្ចប្រជុំការងារឃោសនាអប់រំផ្សព្វផ្សាយ ឯកសារជំនួយស្មារតី និងសភាពការណ៍ខែសីហា និងដាក់ចេញទិសដៅខែកញ្ញា
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ គណៈឃោសនាអប់រំខេត្តព្រះវិហារ បានបើកកិច្ចប្រជុំការងារឃោសនាអប់រំផ្សព្វផ្សាយឯកសារជំនួយស្មារតី និងសភាពការណ៍ខែសីហា និងដាក់ចេញទិសដៅបន្តខែកញ្ញា ក្រោម អធិបតីភាព ឯកឧត្តម មាស រដ្ឋាវុឌ្ឍ សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈឃោសនាអប់រំខេត្ត កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធានគណៈកម្មាធិការមូលដ្ឋាន លោក លោកស្រី ប្រធានសាខាបក្សជុំវិញខេត្ត នៅសាលប្រជុំវឌ្ឍនភាព នៃស្នាក់ការគណបក្សខេត្ត។











