
ពិធីបញ្ចុះបឋមសិលាសាងសង់អគារសាលប្រជុំគណបក្សស្រុកគូលែន ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ!
នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សស្រុកគូលែនបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារសាលប្រជុំរបស់គណបក្សស្រុកគូលែន ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សួស សុខដារ៉ា ប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានស្រុកគូលែន និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវលោកលោកស្រីជា សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សខេត្ត គណៈកម្មាធិការបក្សស្រុក សមាជិក សមាជិកា និងឧបាសក ឧបាសិកាជាច្រើនរូបទៀត។











